តារាស្រី aff_taksaorn ជាមនុស្សដែលទទួលបានសំលេងស្វាគមន៍ច្រើនជាងគេខណ:ដើរកំរាលព្រំក្រហមនៅប្រទេសកូរ៉េខាងត្បូង!
បណ្តាញពត៌មានទាំងនៅថៃ និងនៅប្រទេសកូរ៉េខាងត្បូងថ្មីៗនេះកំពុងចាប់អារម្មណ៍តារាសម្តែងថ្វីដៃឆ្នើមដែលបានធ្វើដំណើរទៅចូលរួមកម្មវិធី Busan Film Festival យ៉ាងចាស់ដៃ ដោយចាប់ផ្តើមតាំងពីថ្ងៃដំបូងដែលបានទៅដល់តារាទាំងបួននាក់មានមុខនៅលើទំព័រពត៌មានស្ទើររាល់ថ្ងៃ។

ជាពិសេសនៅថ្ងៃដើរព្រំក្រហមកញ្ញា aff_taksaorn គឺជាតារាស្រីដែលទទួលបានសំលេងទះដៃអបអរសាទនៅក្នុងកម្មវិធីច្រើនជាងគេបំផុត ហើយក៏មានអ្នកកាសែតជាច្រើនចាប់អារម្មណ៍ដំណើរមកដល់របស់នាង។ មានទំព័រសារពត៌មានរបស់កូរ៉េខាងត្បូងច្រើនណាស់ដែលបានផុសវីដេអូរបស់កញ្ញា aff បណ្តាលអោយប្រព័ន្ធពត៌មាននៅប្រទេសផ្សេងទៀតចាប់អារម្មណ៍នាងជាខ្លាំង។

សរុបមកតារាស្រី aff_taksaorn របស់យើងពិតជាមិនធម្មតាមែនទៅដល់ណាមានគេស្គាល់ ទទួលបានក្តីអាណិតស្រលាញ់ និងសំលេងគាំទ្រយ៉ាងច្រើនកុះករដល់ទីនោះ ហើយទំហំហ្វែនខ្លាប់របស់នាងកាន់តែធំទៅៗបន្ទាប់ពីសម្រេចិត្តត្រឡប់មកធ្វើការងារសិល្ប:វិញ។
អត្ថបទដោយ សា



