ប្រាប់ថាបងប្អូននឹងគ្នាក៏ជឿ តារាប្រុសលោកPete សង្ហារពេកជាប់ក្នុងវីដេអូលេងTiktokរបស់កូនស្រី…

មុខមាត់នេះប្រាប់ថាបងប្អូនក៏ជឿដែរ! អ្នកគាំទ្រលាន់មាត់សសើរពីភាពនៅតែស្អាតសង្ហាររបស់តារាប្រុសជើងចាស់លោក Pete Thongchua ក្រោយពីឃើញរូបលោកមកថតវីដេអូលេង Tiktok ជាមួយកូនស្រី។

ដោយតារាប្រុសលោក Pete Thongchua គឺជាតួឯកប្រុសជើងចាស់មួយរូបដែលប្រឡូកចូលក្នុងវិស័យការសម្ដែងតាំងពីនៅវ័យកំលោះមកម្លេះ ហើយតារាប្រុសដួងនេះកាលពីក្មេងក៏ល្បីល្បាញពីភាពស្អាតសង្ហារមិនធម្មតានោះឡើយ។ ទោះជាពេលនេះរូបលោកមានអាយុរ៥៤ឆ្នាំហើយក៏នៅតែរក្សាបានភាពស្រស់សង្ហារ​ លេងជាតួឪពុកដែលសង្ហារមិនចាញ់តួអង្គកូន។ ក្រៅពីល្បីពីមុខមាត់វ័យក្មេង រូបលោកក៏ត្រូវបានគេសសើរថាជាតារាប្រុសដែលស្រលាញ់កូនៗផងដែរ គឺយល់ចិត្តកូនដែលជាយុវវ័យលេងនិងចាំផ្ដល់យោបល់ឲកូនដូចជាមិត្ដភក្ដិ។ ថ្មីៗនេះវីដេអូលេង Tiktok កូនស្រីរបស់លោកកំពុងទទួលបានការចាប់អារម្មណ៍ ព្រោះតែមានឪពុកស្អាតសង្ហារនៅឈរពីក្រោយ៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ