lekteeradetch – bow_maylada ផ្អែមកណ្តាលកម្មវិធីមង្គលលារហូតតារាស្រី mewnittha និយាយថាជ្រេញ!

ផ្អែមមិនដែលមានធ្លាក់ចុះសោះឡើយសម្រាប់គូស្នេហ៍របស់តារាប្រុស lekteeradetch និងតួឯកស្រី bow_maylada ទាំងពីរនាក់រក្សាស្នេហាគ្រានេះបានល្អប្រសើរខ្លាំងណាស់ ឆ្លៀតបានគឺចាំបាច់ត្រូវតែជួបមុខបន្ថែមភាពរ៉ូមែនទិកអោយគ្នាទៅវិញទៅមកជានិច្ច។​ ចុងក្រោយតារាប្រុសស្រីផ្អែមល្ហែមដាក់គ្នារហូតមានតារាផ្សេងទៀតច្រណែន!
នៅក្នុងកម្មវិធីអារពារហ៍ពិពារហ៍របស់អ្នកដឹកនាំរឿងល្បីលោក lekteeradetch និងកញ្ញា bow_maylada បណ្តើរគ្នា កាន់ដៃកៀកកើយគ្នាយ៉ាងស្អិតដោយមិនមាននរណាអាចមកបំបែកពួកគេបានឡើយ។ តារាស្រី Mint Chalida បានលួចថតហើយនាំយកមកបង្ហោះចូលក្នុងអ៊ិនស្តាក្រាម ដែលក្នុងនោះមានអ្នកនាង Mew កំពុងនិយាយថាចាំបាច់ផ្អែមដល់ថ្នាក់នេះដែល ខ្ញុំរំខានណាស់ ជ្រេញមែនទែនហ្មង។
ក្រោយពេលដឹងថាមានគេលួចថតហើយតារាប្រុស lekteeradetch អៀនទប់អាការ:មិនជាប់រត់មានវាយកញ្ញា Mint ទាំងទឹកមុខប្រកបដោយក្តីសុខបំផុត ចំណែកកញ្ញា bow_maylada វិញប្រញ៉ាប់រត់មកហាមមិត្តប្រុសទាំងអស់សំណើចហើយនិយាយថាកុំវាយគេខ្លាំងពេក។ សរុបមកគូស្នេហ៍តារាមួយគូនេះគួរអោយស្រលាញ់ខ្លាំង នរណាៗក៏ចូលចិត្តពួកគេដែល!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា