Grace Kanklao ប្រកាសបើកកិច្ចប្រតិបត្តិការចាប់ចោរ! ចង់ឃើញផ្ទាល់ភ្នែកថាមានអ្នកជិតស្និតខ្លួនដែរឬទេ?! មានវីដេអូ

ពិតជាអស្ចារ្យខ្លាំងណាស់! ចំពោះរហ័សនាម # Natasha ចាប់ចោរ សម្រាប់តារាសម្ដែងស្រី Grace Kanklao ដែលជាក់ស្ដែងសាម៉ីខ្លួនបានចេញមករៀបតុមូលប្រកាសពីប្រធានបទដ៏ក្ដៅកគុក ករណីសំរុកចូលចាប់ចោរដែលលួចទ្រព្យសម្បត្តិរបស់នាងដែលមានតម្លៃទៅជាង 3 លានបាត

ដោយក្រៅពី Grace បាននិយាយដល់អារម្មណ៍ទាក់ទងនិងហេតុការណ៍នេះហើយ សាម៉ីខ្លួននៅបានឆ្លៀតឱកាសអគុណក្រុមប៉ូលីសគ្រប់ៗរូប និងអ្នកផ្សេងៗទៀតដែលបានចូលរួមចំណែកជួយ រហូតមកដល់ថ្ងៃនេះចាប់ចោរបានសម្រេចហើយ

After Footer (Active) - damrei Mr1 Zone2

“ចាប់ចោរបានហើយ ហើយក៏ទទួលបានរបស់របរដែលបាត់ទៅនិងជិតគ្រប់ចំនួនហើយដែរ ដោយពេលនេះជនល្មើសបានផ្ញើររបស់ទាំងអស់នៅនិងតុការ (ញញឹម) និយាយត្រលប់ក្រោយខ្ញុំដឹងថាបាត់នៅថ្ងៃសុក្រមុន គឺជាថ្ងៃដែលខ្ញុំបានផុសសារនៅលើបណ្ដាញសង្គម គេចូលលួចនៅថ្ងៃ​ព្រហស្បតិ៍​ប្រហែលជាម៉ោង 3​​ ម៉ោង 4 ជិតភ្លឺ ប៉ុន្ដែដឹងខ្លួនបាត់នៅថ្ងៃសុក្រព្រឹក ហើយការដែលនិយាយជាមួយលោកពូលីសធ្វើអោយដឹងបន្ថែមថា ថ្ងៃកើតហេតុនិងជនល្មើសបានចូលទៅបើកទ្វាបន្ទប់របស់ខ្ញុំដែរ ហើយខ្ញុំៗក៏បានឃើញដែរ ឃើញជាស្រមោលៗ ហើយជនល្មើសក៏បានរត់ទៅ

សម្រាប់ហេតុការណ៍ចាប់ចោរនិងក៏…..ក៏មានភិតភ័យតិចតូចដែរ ព្រោះជាធម្មតាខ្ញុំមិនដែរជួបរឿងបែបនិងញឹកញាប់ តែហេតុតែចង់ឃើញផ្ទាល់ភ្នែកថាជាអ្នកជិតដិតនិងខ្លួនដែរឬអត់ ពេលនោះបាននិយាយចរចារជាមួយហាងទទួលទិញថាយើងនិងរៀបចំផែនការចាប់ជនល្មើសជាមួយគ្នា ហើយណាមួយរបស់លួចវាក្ដៅក្រហាយផង នៅពេលប្រលែងជនល្មើសក៏ប្រលែងទាំងអស់  ដូច្នេះហើយទើបយើងអាចចាប់បានម្ដងទាំងអស់ ហើយទទួលបានរបស់មកវិញជិតគ្រប់” 

អត្ថបទដោយ : នីត្តា