តារាចម្រៀងប្រុសផុសរូបគូជាសាធារណ:ព្រមប្រាប់ថា bellacampen ជាមនុស្សសំខាន់!

មិនមានរំលោះសូម្បីមួយថ្ងៃចំពោះពត៌មានរបស់តារាស្រី bellacampen ដែលមានរឿងអោយទស្សនិកជនត្រូវចាប់អារម្មណ៍ជាច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ននេះមិនថារឿងការងារ ឬរឿងបេះដូង។ ចុងក្រោយក្តៅៗប្រធានបទស្នេហារបស់នាងត្រឡប់មកវិញម្តងទៀតព្រោះមានតារាចម្រៀងប្រុសប្រកាសថាខ្លួនពេញចិត្តតារាស្រីជាខ្លាំង!
នៅក្នុងអ៊ិនស្តាក្រាមរបស់តារាចម្រៀងល្បី Gunnapat Injaiuea ព្រឹកមិញនេះមានផុសរូបគូព្រមជាមួយសារសសេរថា “ខ្ញុំបាទពេញចិត្តហ្នឹងអ្នកកកក!! 👍🏼❤️ @bellacampen” នាំអោយ ហ្វែនៗជ្រួលជ្រើមចូលខមមិនប្រាប់ចង់ឃើញគាត់ច្រៀងចម្រៀងអោយរឿងដែលកញ្ញា bellacampen សម្តែងស្ទើរតែគ្រប់គ្នា។
អាចនិយាយបានថាលោក Gunnapat Injaiuea លង់ជាមួយភាពគួរអោយស្រលាញ់របស់កញ្ញា bellacampen តាំងពីលើកដំបូងដែលបានរួមសម្តែងនៅលើវេទិកា Moo2 ជាមួយនាង។ តើទំនាក់ទំនងនឹងកាន់តែពិសេសជាងនេះទេបើពួកគេអាចមានគម្រោងការងាររួមគ្នាជាបន្តបន្ទាប់? ហ្វែនខ្លាប់គាំទ្រមួយគូនេះទេ?

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា