ចាត់ទុកជាគ្រួសារតារាដែលមានទាំងទ្រព្យសម្បត្តិមានទាំងសុភមង្គលចំពោះគូរបស់លោក pokmindset និងតារាសម្តែងស្រី margie_rasri ដែលចាប់ផ្តើមស្នេហាដោយការស្ងប់មិនចង់ឃើញមុខប៉ុន្តែចប់ដោយពិធីអារពាហ៍ពិពារហ៍ហើយបង្កើតបានកូនដ៏គួរអោយស្រលាញ់ពីរនាក់ជាមួយគ្នា។

ទោះបីពេលនេះមានការងារច្រើន មានតួនាទីជាម្តាយឪពុកបន្ថែម ទាំងពីរនាក់មិនដែលបណ្តោយអោយភាពផ្អែមល្ហែមរបស់ជីវិតគូធ្លាក់ចុះសោះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃទាំងលោក pokmindset និងអ្នកនាង margie_rasri ព្យាយាមរកគំនិត និងជំនួយមកធ្វើអោយដៃគូរំភើបហើយសប្បាយចិត្តជាមួយខ្លួនជានិច្ច។

ចង់ដឹងទេថាតារាស្រីយកចិត្តស្វាមីដែលមិនត្រូវការទ្រព្យឬរបស់ថ្លៃពីនាងដោយរបៀបណា? អ្នកនាង margie_rasri ផ្គាប់ចិត្តស្វាមីជាទីស្រលាញ់ដោយការយកចិត្តទុកដាក់ និងសារនិយាយផ្អែមល្ហែមជាមួយគាត់ ជានិច្ចកាលនាងនិយាយពាក្យថាស្រលាញ់ស្វាមីអោយលោក pokmindset បានស្តាប់និងរំភើបតាម ដូចជាចុងក្រោយនេះទោះបីមិនមានកម្មវិធីពិសេស តារាស្រីក៏នៅតែផុសរូបគូព្រមជាមួយសារសសេរថា “ទោះបីចូលចិត្តធ្វើអោយឈឺក្បាលតែអូនស្រលាញ់បងណា 😝”។
អត្ថបទដោយ សា



