សមាជិកថ្មីមកដល់ហើយ!! អ្នកនាង lydiasarunrat និងលោក matthew.deane1 ទទួលបានកូនប្រុសគួរអោយស្រលាញ់ម្នាក់ទៀត!

ហ្វែនខ្លាប់របស់គ្រួសារត្រកូល Dean រងចាំថ្ងៃមើលមុនសមាជិកទី៥របស់ពួកគេមកមួយរយ:ធំហើយ ដោយសារបន្ទាប់ពីសម្រាលហើយតារាប្រុសស្រីមិនបានបង្ហោះរូបអោយមើលភ្លាមៗនោះឡើយ។ ថ្ងៃនេះទស្សនិកជននាំគ្នាចូលរួមសម្តែងក្តីរីករាយយ៉ាងច្រើនសន្ធឹកសន្ធាប់ព្រោះទាំងពីរនាក់ចាប់ផ្តើមផុសរូបកូនពៅអោយគ្រប់គ្នាបានឃើញជាលើកដំបូង។
នៅក្នុងអ៊ិនស្តាក្រាមរបស់អ្នកនាង lydiasarunrat និងលោក matthew.deane1 មានផុសរូបដូចគ្នាព្រមជាមួយសារសសេរណែនាំកូនប្រុសអោយអ្នកតាមដានបានស្គាល់ថា “𝘞𝘦𝘭𝘤𝘰𝘮𝘦 𝘵𝘰 𝘵𝘩𝘦 𝘞𝘰𝘳𝘭𝘥, 𝘋𝘦𝘰𝘯 ❤️ 𝟶𝟽/𝟷𝟶/𝟸𝟶𝟸𝟸 @𝘥𝘦𝘰𝘯.𝘥𝘦𝘢𝘯𝘦 (ស្វាគមន៍ 𝘋𝘦𝘰𝘯 ❤️ 𝟶𝟽/𝟷𝟶/𝟸𝟶𝟸𝟸 @𝘥𝘦𝘰𝘯.𝘥𝘦𝘢𝘯𝘦)។
បណ្តាលអោយអ៊ិនស្តាក្រាមរបស់អ្នកទាំងពីរពោពេញដោយរូបបេះដូង❤️❤️❤️ និងពាក្យ Congratulations ហើយខមមិនដែលសសើរថាកូនប្រុសពៅសម្រស់មិនចាញ់បងៗដូចការរំពឹងទុកមែន។

អត្ថបទដោយ សា