សមឋាន: និងមុខមាត់បំផុត!! អ្នកដឹកនាំរឿង tu_piyawadee ចាត់ឈុតកូនក្រមុំអោយខ្លួនឯង ៤ ឈុត ៤ ស្តាយល៍តម្លៃមហាសែនថ្លៃ!

ទើបកន្លងផុសទៅថ្មីៗនេះទេសម្រាប់ពិធីអារពារហ៍ពិពាហ៍របស់អ្នកនាង tu_piyawadee និងស្វាមីតារាសម្តែងប្រុស Mawin ដោយមានតារាល្បីល្បាញច្រើនណាស់បានធ្វើដំណើរទៅចូលរួម។ កម្មវិធីរបស់ពួកគេធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឹណែតជាច្រើនជ្រួលជ្រឺមនាំយកមកផុសបន្ត មិនមែនព្រោះភ្ញៀវកិត្តិយសតែមួយមុខនោះទេ ប៉ុន្តែគ្រប់គ្នាបើកភ្នែកធំព្រោះឈុតកូនក្រមុំរបស់អ្នកដឹកនាំរឿង។
អ្នកដឹកនាំរឿង tu_piyawadee សុំធ្វើរឿងនេះអោយខ្លួនសប្បាយចិត្តព្រោះទម្រាំបានរៀបការជួបដ្រាម៉ារាប់សិនយ៉ាង។ នាងរៀបចំរ៉ូបរៀបកាអោយខ្លួនឯងបួនឈុតក្នុងយប់តែមួយ ដោយឈុតនីមួយៗស្រស់ស្អាត ប្លែកៗពីគ្នាចំណែកតម្លៃវិញគឺថ្លៃកប់សារី រ៉ូបខ្លះថ្លៃដល់ខ្ទង់រយលានបាតទៀតផង។
សរុបមកពិធីមង្គលការបស់តារាប្រុស Mawin និងភរិយាដែលធ្លាប់ជាចៅហ្វាយនាយកក្រើកទីក្រុងបាងកក និងបណ្តាញអ៊ិនធឺណែតបានជាច្រើនថ្ងៃ។ មហាជននាំគ្នាចូលមកសម្តែងក្តីរីករាយ និងស្ងប់ស្ងែងចំពោះចំនួនលុយដែលពួកគេបានជះដើម្បីមានអាពារហ៍ពិពារហ៍ដ៏ល្អឥតខ្ចោះមួយ។

អត្ថបទដោយ សា