តោះមកមើលរឿងថ្មី “ใต้เงาตะวัน” របស់គូ Mark_prin – Bow_maylada ទាំងអស់គ្នា (មាន​វីដេអូ)!!

បានឈានមកដល់ទីបញ្ចប់ហើយសម្រាប់ដំណើរថតរឿងថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៣ដែលមានចំណងជើងថា “ใต้เงาตะวัน” ហើយខាងស្ថានីយ៍ទូរទស្សន៍ទើបតែបានចាក់បង្ហាញសាច់រឿងអោយទស្សនិកជនបានរំជួយចិត្តតាមថ្មីៗនេះ។ អាចនិយាយបានថាសាកសមជារឿងដែលបុស្តិ៍អោយភាពសំខាន់មែន!!
សាច់រឿងខ្លីៗ (Teaser) ដំបូងរបស់ “ใต้เงาตะวัน” ដែលទើបតែចេញបានធ្វើអោយហ្វែនខ្លាប់ញាប់ញ័រជាមួយគំនំសងសឹក ជម្លោះរវាងបងប្អូនប្រុស វវាងឪពុកកូន និងឆាកស្នេហារវាងតួឯកប្រុសតួឯកស្រីយ៉ាងពេញទំហឹង។ លោក Mark_prin និងកញ្ញា Bow_maylada ដែលជាតួអង្គនាំមានគីមីត្រូវគ្នាខ្លាំង ខឹងគ្នាក៏សម ពេលស្រលាញ់គ្នាកាន់តែសមបន្ថែមមួយកម្រិតទៀត។
ឃើញហើយទស្សនិកជនសួររកថ្ងៃចាក់ផ្សាយសាច់រឿងពេញភ្លាមៗ ទាំងអស់គ្នាជក់ចិត្តជាមួយសាច់រឿងខ្លី ពេញចិត្តជាមួយតារាសម្តែងស្ទើរសំណូមពរអោយនាំយករឿងនេះមកចាក់មុនគេក្នុងពេលកាន់តែឆាប់កាន់តែល្អ។ សំនួរគឺ “តើបុស្តិ៍លេខ៣ទុករឿងនេះដើម្បិបើកឆាកឆ្នាំ ២០២៣អោយផ្ទុះដាច់គេ ឬត្រៀមបញ្ចប់ឆ្នាំ ២០២២ បែបមិនអាចបំភ្លេចបាន?” ។

អត្ថបទដោយ សា