ទូរទស្សន៍ថៃបុស្តិ៍លេខ៣ មិនជឿទស្សនិកជន ចុងក្រោយរឿង “Dare To Love” ធ្លាក់ប្រជាប្រិយភាពស្ទើរស្មើរ ០!!

ចាត់ទុកជាដ្រាម៉ាមួយសំខាន់សម្រាប់វីស័យទូរទស្សន៍របស់ប្រទេសថៃដែលចុងក្រោយនេះអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់ផ្តើមនាំគ្នាមិនពេញចិត្តការដឹកនាំរបស់បុស្តិ៍លេខ៣ ដោយនាំគ្នាវាយប្រហាចំៗថាមិនចេះចាត់ចែង កំពុងធ្វើអោយខ្លួនឯងប្តូរពីបុស្តិ៍លេចធ្លោទៅជាបុស្តិ៍ដែលមិនមាននរណាចូលទ្សសនា។
រឿងដែលធ្វើអោយទស្សនិកជនមិនពេញចិត្តជាខ្លាំងនោះគឺការសម្រេចចិត្តយករឿងចាស់ៗមកចាក់ផ្សាយឡើងវិញ ខណ:ដែលមានរឿងថ្មីនៅក្នុងដៃត្រៀមចាក់ផ្សាយរាប់មិនអស់។ ចុងក្រោយបំផុតយករឿង “Dare To Love” ដែលត្រូវគេជ្រើសរើសមកផ្សាយជាថ្មីទទួលបាន Rating ត្រឹម 1.1 មកជាមួយពាក្យរិះគន់ស្ទើរផ្ទុះវែបសាយ។
បន្ទាប់ពីដឹងពី Rating អ្នកទស្សនាប្រចាំរបស់បុស្តិ៍លេខ៣នាំគ្នាស្តីបន្ទោសអោយអ្នកដឹកនាំរបស់ស្ថាននីយ៍ទូរទស្សន៍តាមបណ្តាញសង្គមថាមិនព្រមស្តាប់មិត្តយោបល់របស់អ្នកមើល គេប្រាប់ហើយមិនជឿបែបនេះប្រយ័ត្នចុងក្រោយលែងមានអ្នកចាំទស្សនា ព្រោះទូរទស្សន៍បុស្តិ៍ផ្សេងៗទៀតគេមានរបស់ថ្មីៗល្អៗមកបម្រើអារម្មណ៍អ្នកទស្សនាជានិច្ច ហើយក៏ច្រើនជាងបុស្តិ៍លេខ៣ដែល។

អត្ថបទដោយ សា