កើតដ្រាម៉ាសាជាថ្មី!! ទស្សនិកជននាំគ្នាអាណិតអ្នកនាង mayfuang ព្រោះមិនដែលឃើញស្រមោលស្វាមីនៅក្បែរនាងជាច្រើនឆ្នាំ!

ជាប់ឈ្មោះជាគូស្វាមីភរិយាក្លែងក្លាយជាច្រើនលើកជាច្រើនសារណាស់សម្រាប់គូរបស់ពិធីករប្រុសឆ្នើម kanchai និងតារាស្រី mayfuang ដោយពួកគេត្រូវបានគេចោទប្រកាន់ថាពេលនេះលែងលះគ្នាប៉ុន្តែបន្តធ្វើដូចមិនមានរឿងអ្វីកើតឡើងព្រោះនាទីជាឪពុកម្តាយល្អរបស់កូនស្រី។ ដ្រាម៉ាលួចបែកបាក់គ្នាធ្លាប់ត្រូវបានគេបញ្ចប់ម្តងហើយ ប៉ុន្តែថ្មីៗនេះទស្សនិកជនចាប់ផ្តើមសើរើវាមកវិញក្រោយពេលឃើញតារាស្រីទៅណាមកណាតែម្នាក់ឯង!
ដូចជាចុងក្រោយនេះអ្នកនាង mayfuang បានធ្វើដំណើរទៅចូលរួមកម្មវិធីអារពារហ៍ពិពារហ៍របស់គូ Tu-Win យ៉ាងគួរអោយអាណិតព្រោះមិនមានគូដូចគេ។  មិនមាននរណាបានឃើញស្រមោលរបស់លោក kanchai ដែលជាស្វាមីបណ្តើរនាងចូលកម្មវិធីណាសូម្បីម្តង ដោយជានិច្ចកាលនាងទៅចូលរួមម្នាក់ឯង ថតរូបជាមួយមិត្តភក្តិដែលគេមានស្វាមីនៅក្បែរ ហើយយករូបមកផុសចូលក្នុងអ៊ិនស្តាក្រាមយ៉ាងឯកា។
បច្ចុប្បន្ននេះពុំមាននរណាដឹងឡើយថាទំនាក់ទំនងរបស់លោក kanchai និងអ្នកដឹកនាំរឿងល្បី mayfuang ជាប្រភេទទំនាក់ទំនងរបៀបណា ដឹងតែថាកាលមានដ្រាម៉ាដំបូងៗពិធីករប្រុសធ្លាប់ចេញមុខអះអាងនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថាខ្លួននិងតារាស្រីនៅជាស្វាមីភរិយានឹងគ្នាដដែល គ្រាន់តែមិនដែលផុសរូបគូ ឬរួមរួមសមាជិកគ្រួសារដូចគេ។

អត្ថបទដោយ សា