តារាស្រី gracekanklao និយាយពីវិនាទីដែលនាងចេញតាមចាប់ចោរជាមួយប៉ូលីស រហូតបានរបស់មកវិញទាំងអស់!

ទស្សនិកជនអាណិតតារាស្រីជាខ្លាំងដែលត្រូវចោរលួចចូលផ្ទះហើយប្រមូលយករបស់មានតំម្លៃរបស់នាងក្នុងចេតនាទៅលក់បន្ត ចុងក្រោយសំណាងល្អកញ្ញា gracekanklao ទទួលបានការរួមដៃពីប៉ូលីសនិងក្រុមអ្នកទទួលទិញរបស់ប្រែនហើយបានចាប់ចោរនោះចូលគុកប្រកបដោយជោគជ័យ។
ក្រោយពេលបានធ្វើដំណើរទៅទទួលបស់ពីបុស្តិ៍ប៉ូលីសកញ្ញា gracekanklao បានផ្តល់សម្ភាសន៍អោយក្រុមការងារ NineEntertain ថាពេលនេះនាងទទួលបានរបស់ស្ទើរគ្រប់ទាំងអស់វិញហើយ ចំណែកចោរភេទប្រុសទាំងពីរនាក់នោះពេលនេះក៏គេចទៅណាមិនរួចទេត្រូវគេចាប់ឃុំនៅមន្ទីឃុំឃាំងចាំទទួលទោស។ តារាស្រីបន្តទៀតថាដោយព្រោះចង់បានរបស់នាងបានទៅចូលរួមជាមួយប៉ូលីសដើម្បីតាមចាប់ចោរដល់កន្លែងកើតហេតុ ទៅត្រួតពិនិត្យរបស់ និងទៅអរគុណទាំងអស់គ្នាដែលបានជួយនាង។
ចុងក្រោយកញ្ញា gracekanklao បានផ្ញើរសេចក្តីថ្លែងអំណរគុណចំពោះអ្នកប្រើប្រាស់អ៊ិនធឺណែតដែលជួយចែកចាយពត៌មានបន្ត អរគុណក្រុមអ្នកទទួលទិញរបស់ប្រែនដែលយល់ចិត្តហើយនាំគ្នាជួយតាមដាននិងផ្តល់ដំណឹង អរគុណក្រុមប៉ូលីសដែលជួយដោះស្រាយនិងតាមចាប់ទាន់ពេលវេលា។

អត្ថបទដោយ សា