តារាស្រី dianaflipo បើកចិត្តនិយាយប្រាប់ពីមូលហេតុដែលធ្វើអោយនាងចេញពីបុស្តិ៍លេខ ៣!!

បានធ្វើអោយហ្វែនខ្លាប់របស់ទូរទស្សន៍បុស្តិ៍លេខ៣ភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងសម្រាប់ពត៌មានដែលបានចេញថាកញ្ញា dianaflipo ស្ងាត់ៗបញ្ចប់កិច្ចសន្យាជាមួយបុស្តិ៍ចាស់ដោយមិនមានប្រកាសប្រាប់នរណាអោយដឹង។ ចុងក្រោយព្រោះសំនួរសាកសួរអំពីមូលហេតុច្រើនពេក តារាស្រីតចេញមុខអោយសម្ភាសន៍ដោយបានប្រាប់ថា:
“តាមពិតទៅកុងត្រារបស់នាងជាមួយក្រុមហ៊ុនចាស់ដល់ថ្ងៃកំណត់មួយរយ:ធំហើយ ហើយក្នុងកំឡុងពេលដែលនាងធ្វើការសម្រេចចិត្តមានកម្មវិធីផ្សេងៗទាក់ទងមករកនាងជាច្រើន ធ្វើអោយកាត់ចិត្តដើរចេញពីផ្ទះចាស់។ មូលហេតុចំបងរបស់នាងគឺចង់សាកធ្វើរបស់ថ្មីៗ ទទួលយកបទពិសោធន៍ផ្សេងៗអោយបានច្រើនក្នុងពេលតែមួយ ព្រោះជឿថាមានមេរៀនច្រើនណាស់ដែលខ្លួនត្រូវរៀនសូត្រ”។
ពេលនេះចាប់ផ្តើមទទួលការងារកម្មវិធី​ ថតរឿងអោយស្ថាននីយ៍ផ្សេងៗខ្លះៗហើយប៉ុន្តែមិនទាន់អាចអោយលំអិតបានដោយសារគ្រប់យ៉ាងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការពិភាគ្សាគ្នា សម្រាប់រឿងភាគជាមួយបុស្តិ៍លេខ៣ដែលមិនទាន់បានចេញផ្សាយនាងនៅតែបន្តជួយផ្សព្វផ្សាយអោយដដែល។ បញ្ចប់ដោយការអះអាងថាសម្រេចចិត្តចេញដោយមិនមានទំនាស់ ឬការអន់ចិត្តអ្វីទាំងអស់ នាងនិងចាស់ទុំនៅក្នុងក្រុមហ៊ុនបានជជែកនិងនិយាយគ្នាយ៉ាងសន្តិភាព។

អត្ថបទដោយ សា