សម្រាប់គូស្នេហ៍របស់តួឯកប្រុសស្រីប៉ុស្តិ៍លេខ៣ Alex Theeradeth និង Bow Maylada ដែលពេលនេះកំពុងមានភាពផ្អែមល្ហែមនឹងគ្នាយ៉ាងខ្លាំងរហូតធើ្វឱ្យអ្នកគាំទ្រលាន់មាត់ញាប់ញ័រ។ ថ្មីៗនេះ គូស្នេហ៍ Bow-Alek បានកាន់ដៃគ្នាទៅចូលរួមមង្គលការរបស់មិត្តភក្ដិតារារបស់ខ្លួន Tu Piwadee Maleenont និង Win Marwin។ ក្នុងនោះដែរ គេក៏ឃើញថាមានតារាជាច្រើនចូលរួមដូចជាតារាស្រីMew Nitha និងMint Chalinda ជាដើម។
សូម្បីតែតួឯកស្រី Miu Nittha ឃើញបែបនេះហើយ ត្រូវតែលាន់មាត់ថា ‘ស្វីតអីខ្លាំងម៉្លេះ? វិលមុខណាស់!! រំខានយ៉ាងខ្លាំង’ ខណៈដែលតួឯកស្រី Mint Chalida ក៏មិនអាចទប់ចិត្តបានដែរ ‘ជឿខ្ញុំចុះ Mew មានរឿងអី? មិនមែននៅតែពីរនាក់ទេណា។’ រឿងនេះដែរក៏បានធ្វើឱ្យគូស្នេហ៍ Bow-Alek មានអារម្មណ៍ខ្មាសអៀនខ្លាំង។
After Footer (Active) - damrei Mr1 Zone2




