ពិតជាលឿនខ្លាំងណាស់ ធ្មេចបើកៗពេលនេះតារាសម្ដែងប្រុសរូបសង្ហាលោក អ៊ុន សុធា បានបាត់បង់ម្ដាយជាទីស្រលាញ់រយៈពេល១០០ថ្ងៃហើយ។
ក្នុងនោះផងដែរ នៅថ្ងៃបុណ្យគម្រប់១០០ថ្ងៃនេះ គេសង្កេតឃើញលោក អ៊ុន សុធា បានអញ្ចើញតារាៗជាច្រើនទៅចូលរួមរំលែកទុក្ខ ហើយឆ្លៀតពេលនេះលោកក៏រៀបចំកម្មវិធីឆ្លងចេតិយជាមួយនិងគ្នាផងដែរ។
តាមរយៈទិដ្ឋិភាពក្នុងពិធីបុណ្យនេះ មហាជនជាច្រើននៅតែស្រណោះដល់តារាប្រុសរូបនេះ ទោះបីជាម្ដាយឃ្លាតចាកឆ្ងាយ ក៏លោកនៅតែបំពេញតួនាទីជាកូនល្អដូចមុនដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី