អ្នកកំដកូនកំលោះ ១៦ នាក់លុតជង្គង់សុំទោសតារាស្រី amy_klinpratoom ព្រោះអាថ៌កំបាំងដែលកើតឡើងមុនថ្ងៃរៀបកា!!

បើអោយនិយាយអំពីគូស្វាមីភរិយាតារាស្រីដែលស្រលាញ់គ្នាបានយូឆ្នាំ ហើយមិនដែលខ្វះខាតភាពផ្អែមល្ហែមអោយគ្នានោះ ទស្សនិកជនមុនជានិយាយពីគូរបស់លោក siwat_c និងភរិយាតារាស្រីកំពូលស៊ិចស៊ី amy_klinpratoom មិនបានឡើយ ដោយទោះបីស្រលាញ់គ្នាបានជាង ១៦ឆ្នាំ ហើយរៀបកាជាមួយគ្នាបាន ៨ ឆ្នាំហើយយ៉ាងណាពួកគេក៏នៅតែរ៉ូមែនទិកដាក់គ្នាមិនមានស្រុតចុះសូម្បីបន្តិច។
ប៉ុន្តែកាពិតទើបតែបានទម្លាយចេញនៅក្នុងកម្មវិធី “เจ๊คิ้มกินรอบวง” លោក siwat_c និងអ្នកនាង amy_klinpratoom បិះមិនមានថ្ងៃនេះព្រោះមនុស្សម្នាក់ឈ្មោះកាត់ជាអក្សរ “ត” និងក្រុមបុរសក្បាលខូចមិត្តភក្តិរបស់តារាប្រុស។ តារាប្រុសតារាស្រីបាននិយាយថាលោក siwat_c មានក្រុមសំងាត់ដែលចូលចិត្តបបួលគ្នាទៅតាមតំបន់កំសាន្តនានា (រូមមានរឿងទាក់ទងជាមួយស្រីញីផងដែល) ដោយមិនដឹងថាតាមពិតទៅតារាស្រីលួចចូលក្នុងក្រុមហើយដឹងរឿងគ្រប់បែបយ៉ាង។
មិនត្រឹមតែចាប់បានក្នុងឆាតនោះទេតារាស្រីបានតាមទៅចាប់ដល់កន្លែងទៀតផងចាប់បានមុនថ្ងៃអាពារហ៍ពិពារហ៍មួយអាទិត្យ ដែលធ្វើអោយតារាស្រីខឹងជាខ្លាំងខឹងដល់ថ្នាក់ប្រកាសបញ្ឍប់ថ្ងៃរៀបកាភ្លាមៗ ប៉ុន្តែចុងក្រោយប្តូរចិត្តវិញព្រោះមិត្តភក្តិរបស់កូនកំលោះចំនួន ១៦ នាក់មកសារភាពដឹងកំហុសហើយលុងជង្គង់សុំទោសអ្នកនាង amy_klinpratoom សូមអោយអធ្យាស្រ័យអោយលោក siwat_c ។

អត្ថបទដោយ សា