គូស្នេហ៍ពូកែរំអួយ!! តារាស្រី urassayas បកអាក្រាតសំលេងពិតរបស់មិត្តប្រុសពេលនិយាយជាមួយនាង (មានវីដេអូ)!!

មិត្តអ្នកអានប្រហែលបានដឹងរួមមកហើយថាថ្មីៗនេះកញ្ញា urassayas និងលោក kugimiyas ទើបតែហាមចិត្តនឹកមិនបាននាំគ្នាខមមិនផ្អែមល្ហែមឆ្លងឆ្លើយធ្វើអោយអ្នកគាំទ្រលើសជាតិស្ករថ្មីៗនេះទេ។ ថ្ងៃនេះមានប្រធានបទមួយទៀតបានកើតមានឡើងទាំងពីរនាក់ត្រូវបានគេដាក់ងារអោយជា “គូស្នេហ៍ពូកែរំអួយ” ព្រោះពេលនៅជាមួយគ្នាមិនដែលនិយាយសំលេងធម្មតាជាមួយគ្នាឡើយ!
នៅក្នុងកម្មវិធី Event របស់ផលិតផលល្បីមួយកញ្ញា​ urassayas បានអោយសម្ភាសន៍និយាយដើមមិត្តប្រុសថាគាត់ជាមនុស្សចូលចិត្តយកចិត្តយកថ្លើមដោយធ្វើសំលេងគួរអោយស្រលាញ់ ចូលចិត្តនិយាយសំលេងទី៤ដាក់នាងរហូត (សំលេងទីបួន = ត្បៀតអោយខ្យូតដូចពេលយើងត្រូវនិយាយជាមួយក្មេងតូច)។
លឺហើយគ្រប់គ្នាអស់សំណើចជាមួយតារាប្រុសសាច់ដុំកង់ៗមើលទៅហំហួនក្លាហាន ធ្វើការងារច្បាស់លាស់មិនដែលមានកំហុស ផ្លាស់ប្តូរ ៣៦០ ដឺក្រពេលនៅជាមួយមនុស្សស្រីដែលខ្លួនស្រលាញ់ ហើយនៅពេលអ្នកការសែតស្នើរសុំអោយកញ្ញា urassayas ធ្វើត្រាប់តាមខ្លះៗអោយស្តាប់ ទាំងអស់គ្នាញញឺមហើយលង់ស្រលាញ់ស្នេហារបស់តារាប្រុសស្រីភ្លាមៗ។ ចង់ដឹងថាពាក្យថា “បេប៊ី” របស់ពួកគេស្វីតកម្រិតណាសូមស្តាប់នៅក្នុងវីដេអូខាងក្រោម។

អត្ថបទដោយ សា