លោក djpetjah សារភាពថាលែងលះជាមួយកញ្ញា newclear_hansa មែនប៉ុន្តែនៅបន្តរស់នៅក្នុងផ្ទះតែមួយរួមគ្នា!

ហ្វែនខ្លាប់របស់តារាប្រុស djpetjah និងកញ្ញា newclear_hansa បានត្រៀមគូជីនថ្មីអោយពួកគេរួចរាល់ហើយបន្ទាប់ពីមានពត៌មានលែងលះចែកផ្លូវគ្នារស់នៅរៀងៗខ្លួន ប៉ុន្តែថ្មីៗនេះទស្សនិកជនចាប់ផ្តើមមិនប្រាកដចិត្តថាគួរ ឬមិនគួរព្រោះខាងប្រុសអោយសម្ភាសន៍ច្បាស់ៗថាពេលនេះនៅរស់នៅជាមួយគ្នានៅឡើយទេ។
នៅក្នុងកម្មវិធីបើកសម្ភោធផលិតផលថ្មីលោក djpetjah បានប្រាប់អ្នកយកពត៌មានថាពេលនេះអតីតភរិយាកំពុងរស់នៅក្នុងផ្ទះអាពារហ៍ពិពារហ៍របស់ពួកគេនៅឡើយទេ។ ទាំងបីនាក់ម្តាយឪពុកកូននៅប្រើប្រាស់ជីវិតបែបដូចដែលមិនទាន់លែងលះដដែល ចេញញ៉ាំអីជាមួយគ្នា ជូនកូនទៅសាលា ទៅយកយកចេញពីសាលាគ្រប់យ៉ាងគឺធ្វើរួមគ្នាតាមធម្មតាមិនមានអ្វីប្រែប្រួលឡើយ។
ចំពោះសំនួរថាចុះអាចត្រឡប់រកគ្នាវិញបានទេ? តារាប្រុសបានឆ្លើយថាមិនច្បាស់ទេរឿងនេះ ទុកអោយវាក្លាយជារឿងរបស់អនាគតទៅចុះ ដោយសាពេលនេះយើងទាំងពីរនាក់កំពុងពេញចិត្តជាមួយជីវិតដែលពោពេញដោយសេរីភាពនេះខ្លាំងណាស់ មិនចាំបាច់ប្រច័ណ្ឌគ្នា មិនមាននរណាងង៉ក់ ឬត្រូវតាមលួងនរណាឡើយ។

អត្ថបទដោយ សា