ស្រលាញ់គ្នា ១០ ឆ្នាំ “godfather1632” ធ្លោយមាត់និយាយពីកម្មវិធីរៀបកាបែបនេះ!!

កំពុងជាប់ឈ្មោះជាតារាសម្តែងប្រុសដែលមានរឿងអោយសម្តែងច្រើនជាងគេនាពេលបច្ចុប្បន្ននេះសម្រាប់លោក godfather1632 ដែលល្បីល្បាញខ្លាំងបន្ទាប់ពីសម្តែងរឿងភាគ “กระเช้าสีดา”។ ថ្មីៗនេះមានឧកាសបានជួបជាមួយតារាប្រុសអ្នកយកពត៌មានបានស្នើរសុំអោយគាត់អាប់ដេតពីជីវិតស្នេហាជាមួយតារាស្រី bow_benjawan អោយស្តាប់ ហើយគាត់ក៏បានប្រាប់ថា:
“ស្រលាញ់គ្នាបាន ១០ ឆ្នាំហើយខ្ញុំនៅមិនមានពេលអោយនាងពេញលេញដដែល” ដែលមានន័យថាស្នេហារបស់អ្នកទាំងពីនៅល្អក់ល្អឺនដដែលគ្រាន់តែថាលោក godfather1632 ជាប់រវល់មិនមានពេលកំដមិនស្រីអោយបានដឹតដល់ដូចគូដទៃ។ តារាប្រុសបានបន្តទៀតថាសម្រាប់គាត់កញ្ញា bow_benjawan គឺជាសមាជិកគ្រួសារម្នាក់បើទោះបីមិនទាន់រៀបកាជាមួយគ្នាក៏ដោយ នាងសំខាន់ គាត់ស្រលាញ់នាងខ្លាំងណាស់។
បន្ទាប់ពីលើកពាក្យាថា “សមាជិកគ្រួសារ” មកនិយាយអ្នកកាសែតបានសួរថាស្រលាញ់គ្នាយូរឆ្នាំបែបនេះមិនគិតរឿងអាពារហ៍ពិពារហ៍ខ្លះទេឬ? តារាប្រុសបានឆ្លើយថាសម្រាប់ខ្ញុំមិនយកចិត្តទុកដាក់ ឬអោយភាបសំខាន់ខ្លាំងនោះទេព្រោះវាគ្រាន់ជារឿងដែលត្រូវធ្វើតាមទំនៀមទំលាប់ វាមិនបានជួយអោយស្នេហារបស់យើងរីកចម្រើននោះឡើយ។ ប៉ុន្តែផ្ទាល់ខ្លួនគាត់ក៏មិនដឹងថាតារាស្រី bow_benjawan គិត ឬយល់ឃើញយ៉ាងណានោះទេ បើនាងចង់គាត់ក៏អាចធ្វើអោយបានមិនមានចោទជាបញ្ហាឡើយ។

អត្ថបទដោយ សា