អីយ៉ា! លើកនេះ Bella ចាប់ដៃគ្នាសម្ដែងរឿងថ្មីជាមួយអតីតបេក្ខជនកម្មវិធី Produce X 101 កក្រើកហើយ!

កាលពីពេលថ្មីៗនេះ សារព័ត៌មានថៃបានចុះផ្សាយថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Bella Ranee ត្រៀមនឹងចាប់ដៃគូសម្ដែងរឿងភាគថ្មីជាមួយនិង តារាប្រុសវ័យក្មេងលោកPeak Kongthap ដែលជាអតីតបេក្ខជននៅក្នុងកម្មវិធីកូរ៉េដ៏ល្បី Produce X 101 ឲ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ។

ក្នុងនោះផងដែរ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ បានបង្ហើបថា រូបភាពផ្សព្វផ្សាយ និងបង្ហាញជាសាធារណៈនៅថ្ងៃ ទី០៤ ខែតុលាខាងមុខនេះ ហើយអ្វីដែលពិសេសនោះគឺមានវត្តមានតួឯកស្រីមកពីស្ថានីយទូរទស្សន៍ផ្សេង សម្ដែងនៅក្នុងរឿងនេះទៀត។

គួរបញ្ជាក់ផងដែរថា Peak ជាបេក្ខជនថៃដំបូងបង្អស់ដែលមានឱកាសបានចូលប្រកួត នៅក្នុងកម្មវិធី Produce X 101 ក្នុងប្រទេសកូរ៉េ តែគួរឲ្យសោកស្ដាយលោកមិនទទួលបានជ័យលាភីនោះទេ តែយ៉ាងណាមិញលោកក៏ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកូរ៉េ និងថៃផងដែរ៕

អត្ថបទដោយ៖សុីវលី