លើកដំបូងបំផុត!! អ្នកនាង nuneworanuch និយាយពីជីវិតស្នេហាលំអិតអស់ពីពោះអោយទស្សនិកជនស្តាប់!

ជាតារាស្រីដែលសំណាងក្នុងរឿងជីវិតស្នេហាដោយតាំងពីទាក់ទងគ្នាដំបូងៗអ្នកនាង nuneworanuch នាងត្រូវស្វាមីយកចិត្តទុកដាក់ បារម្មណ៍និងមើលថែរក្សារយ៉ាងដិតដល់។ កន្លងមកតារាស្រីមិនដែលអនុញ្ញាតអោយនរណាសម្ភាសន៍រឿងផ្ទាល់ខ្លួនជាមួយស្វាមីនោះឡើយព្រោះលោក “តត់” មិនចូលចិត្តអោយនិយាយ ប៉ុន្តែថ្មីៗនេះតារាស្រីបើកចិត្តទម្លាយព្រោះប្អូនៗស្នើរសុំខ្លាំងពេក!
នៅក្នុងកម្មវិធី “GoyNattyDream” តារាស្រីនិយាយបណ្តើរសុំទោសស្វាមីបណ្តើរថាលើកនេះសុំនិយាយហើយណា ដោយបានប្រាប់ថាលោក “តត់” មិនដែលសុំនាងធ្វើជាមិត្តស្រីឡើយចាប់ផ្តើមដោយការសុំរៀបកាតែម្តង។ ចំពោះរឿងការងារសម្តែងដែលត្រូវថតឈុតឆាកស្វីតជាមួយតួឯកប្រុសអ្នកនាង nuneworanuch ប្រាប់ថាពេលខ្លះស្វាមីក៏បញ្ចេញអាការ:ប្រច័ណ្ឌអោយនាងឃើញយ៉ាងច្បាស់ គាត់មិនចូលចិត្តឃើញភរិយាខ្លួនឯងស្និទ្ធជាមួយបុរសផ្សេងឡើយទោះបីដឹងច្បាស់ថាវាគ្រាន់ជាការងារក៏ដោយ តែក៏មិនបានហាមមិនអោយធ្វើយ៉ាងដាច់ខាតដែរ។
ចំពោះភាពរ៉ូមែនទិក Surprise ឬការប្រើពាក្យពេជ្រផ្អែមល្ហែមដាក់គ្នា អ្នកនាង nuneworanuch មិនមានឡើយស្វាមីរបស់នាងគឺជាមនុស្សប្រុសសុទ្ធចំៗ ត្រង់ៗមិនចេះស្រទន់ដូចប្រុសៗសម័យនេះឡើយ​ហើយនាងក៏មិនដែលចង់អោយស្វាមីធ្វើបែបនោះអោយនាងដែល។ ចុងក្រោយដែលគួរអោយរំភើបបំផុតនោះគឺរៀបការជាមួយគ្នាជាង ១២ ឆ្នាំហើយទាំងពីរនាក់មិនដែលមានរឿងមិនចុះសម្រុង តម្លើងសម្លេង ឬមិននិយាយរកគ្នាសូម្បីម្តង។

អត្ថបទដោយ សា