តារាសម្ដែងស្រីនាង Jean Kaewalin ត្រូវបានក្រុមកាងារប្រញាប់សង្រ្គោះបឋមនិងបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ក្រោយពីរូបនាងរងរបួស ខណះកំពុងតែថតរឿងនិងមានគ្រោះថ្នាក់ក្នុងការសម្ដែង ធ្វើឲមិត្តអ្នកគាំទ្រជាច្រើនមានការបារម្ភពីរូបនាងជាខ្លាំង។
ដោយនេះមិនមែនជាលើកទីមួយនោះឡើយសម្រាប់តារាស្រីនាង Jean Kaewalin ដែលត្រូវមានរបួសបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ពេលដែលបំពេញកាងារជាអ្នកសម្ដែង រូបនាងថ្វីត្បិតតែជាតួឯកស្រីម្នាក់តែ ក៏ថតពិតលេងពិតនិងតស៊ូនឹងកាងារមករហូតផងដែរ។ លើកនេះខណះដែលសម្ដែងរឿងភាគថ្មី រូបនាងបានរអិលដួលបោកក្បាលបាត់ស្មារតីមួយភ្លែតនិងត្រូវបានប្រញាប់បញ្ជូនទៅព្យាបាលភ្លាមៗ ហើយកាងារទាំងអស់របស់នាងក៏ត្រូវផ្អាកមួយរយះផងដែរ។ មានអ្នកគាំទ្រជាច្រើនរបស់នាងបានសម្ដែងក្ដីបារម្ភនិងជូនពរឲនាងឆាប់ជាពីការឈឺចាប់ទាំងឡាយ ហើយក៏មានអ្នកមក Comment លាន់មាត់ផងដែរថា កាងារជាតារាសម្ដែងពិតជាមិនងាយទេ មិនមែនឃើញស្រស់ស្អាតបានលុយស្រួលៗនោះឡើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ