ផ្ទះនេះក្មេងៗគួរអោយខ្នាញ់!! Demi-Dylan ចេញប្រត្តិបត្តិការជួយប៉ាម៉ាក់ងូតទឹកអោយប្អូនដែលទើបនឹងកើត!

នៅទីបំផុតកូនប្រុសពៅរបស់តារាស្រី lydiasarunrat និងលោក matthew.deane1 បានបើកភ្នែកឃើញពន្លឺថ្ងៃនៅក្នុងគ្រួសារដ៏សែនកក់ក្តៅហើយ។ សមាជិកថ្មីរបស់គ្រួសារពួកគេឈ្មោះ “Deon” កើតនៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២២ ថ្មីៗនេះ ជាមួយសំលេងអបអរសាទ និងការស្វាគមន៍ដោយក្តីស្រលាញ់ពីសំណាក់ហ្វែនខ្លាប់ក៏ដូចជាអ៊ុំពូមីងនៅក្នងវិស័យសិល្ប:យ៉ាងច្រើនកុះករ!
ហើយដែលគួរអោយស្រលាញ់ជាងនោះទៅទៀតនោះគឺសកម្មភាពបងៗព្យាយាមជួយធ្វើនេះធ្វើនោះជាមួយប្អូនប្រុសដែលទើបនឹងកើតដោយតាំងខ្លួនឯងថាជាម៉ែដោះ។ ថ្មីៗនេះអ្នកនាង lydiasarunrat បានផុសវីដេអូបង្ហាញពីការជួយមើលថែរក្សាប្អូនរបស់អូន Demi ​និងបងប្រុសច្បងអូន Dylan ដោយទាំងពីនាក់ជួយព ជួយងូតទឹក ជួយសិតសក់អោយប្អូនយ៉ាងប្រយ័ត្នប្រយែង។
ធ្វើអោយមនុស្សច្រើនណាស់ពេញចិត្ត ហើយនាំគ្នាចូលសម្តែងក្តីរីករាយកោតសសើរបងៗទាំងពីរដែលនៅតូចទេប៉ុន្តែមានទំនួលខុសត្រូវជាបងរបស់គេខ្ពស់។ សរុបមកតំណែកសមាជិកគ្រួសារមានទម្រង់មុខស្អាត រាងកាយមាំមួយ ហើយចេះស្រលាញ់គ្នាទៅវិញទៅមកជាខ្លាំងយើងត្រូវលើកអោយត្រកូល Dean ដោយសារមិនមានអ្វីអាចបំបែកស្មារតីគ្រួសាររបស់ពួកគេបានឡើយ។

អត្ថបទដោយ សា