គូស្នេហ៍តារាស្រលាញ់គ្នាដល់ឆ្នាំទី ៨ ខាងស្រីហាមមិនអោយ Surprise សុំរៀបកាជាដាច់ខាត!!

បន្ទាប់ពីមានវីដេអូគូស្នេហ៍គួរអោយស្រលាញ់ហើយគួរអោយអស់សំណើចសម្រាប់ទស្សនិកជន ថ្មីៗអ្នកតារាចម្រៀងស្រីល្បីល្បាញកញ្ញា noona_nuengtida បានផ្តល់សម្ភាសន៍ថាខាងប្រុសចង់រៀបកាខ្លាំងប៉ុន្តែនាងមិនព្រម។ តារាស្រីបាននិយាយថាស្រលាញ់គ្នាបានប្រាំបីឆ្នាំដោយមិនមានអ្វីប្រែប្រួលចាត់ទុកជារឿងល្អ និងយូសមគួរដែលគួរគិតគូកសាងគ្រួសាររួមគ្នា តែផ្ទាល់ខ្លួននាងយល់ឃើញថាកុំទាន់អីល្អជា។
បច្ចុប្បន្នក្រុមគ្រួសារទាំងសងខាងជាពិសេសអ្នកផ្ទះរបស់កញ្ញា noona_nuengtida ចាប់ផ្តើមសាកសួរកាន់តែញឹកទៅៗអំពីកម្មវិធីមង្គលការ អ្នកម្តាយនាងវិញគឺសួរគ្រប់ពេលដែលបានជួបមុខ។ តារាស្រីផ្តល់ហេតុផលថាអារពារហ៍ពិពារហ៍សម័យនេះវាមិនមែនគ្រាន់តែជារឿងស្នេហារវាងមនុស្សពីរនាក់ដូចមុនទៀតហើយ នៅមានរឿងច្រើនទៀតដែលកូនក្រមុំកូនកំលោះត្រូវត្រៀម និងរៀបចំខ្លួនអោយបានរួចរាល់មុនពេលសម្រេចចិត្ត។
ពាក់ព័ន្ធជាមួយចិត្តរបស់មិនប្រុសតារាស្រីបាននិយាយថា jr.joonior គាត់ក៏ចង់រៀបកាអោយបានឆាប់ៗវាជាគោលដៅជីវិតរបស់គាត់ តែកញ្ញា noona_nuengtida ហាមមិនអោយលុតជង្គង់សុំនាង បើមិនទាន់ច្បាស់ចិត្តរឿងប្រាក់កាស រឿងទំនួលខុសត្រូវ និងរឿងជំនឿចិត្ត។ ទាំងពីរនាក់ស្រុះស្រួលគ្នាថានឹងរកលុយសន្សំអោយបានច្រើនសិន ទើបត្រឡប់មកនិយាយរឿងអាពារហ៍ពិពារហ៍!

អត្ថបទដោយ សា