រឿងដែលលោក pon_nawasch ចង់ថតបំផុតពេលនេះត្រៀមចេញផ្សាយហើយ (មានវីដេអូ) !! ថតជាមួយតួឯកស្រីដែលខ្លួនលួចស្រលាញ់!

កាលពីដើមឆ្នាំ ២០២២ តារាសម្តែងប្រុសល្បីលោក pon_nawasch ធ្លាប់អោយសម្ភាសន៍នៅក្នុងកម្មវិធី Youtube មួយថាតារាស្រីដែលគាត់ស្រលាញ់ ហើយមានលក្ខណ:សម្បត្តិគ្រប់តាមដែលគាត់ត្រូវការគឺជាកញ្ញា nychaa ដោយនិយាយស្មាមញញឺមរបស់នាងអាចធ្វើអោយពិភពលោករបស់តារាប្រុសរីករាយស្រស់ស្រាយបានភ្លាមៗមិនថាពេលណា ឬនៅកន្លែងណានោះឡើយ។ ចុងក្រោយ pon_nawasch រំភើបជាខ្លាំងព្រោះចាស់ទុំបានចាត់ចែងអោយមានរឿងថ្មីរួមជាមួយមនុស្សស្រីដែលខ្លួនលួចមានចិត្ត!
រឿង “สะใภ้สายสตรอง (Devil-in-law)” ជារឿងសញ្ចេតនាលាយកំប្លែងដឹកនាំសម្តែងដោយតារាប្រុស Pon-Nycha ជាគូស្វាមីភរិយាដែលតាមខាំគ្នាមិនរំលោះសូម្បីមួយថ្ងៃ។ នៅក្នុងរឿងនេះតួឯកស្រីមិនត្រឹមតែប្រកាន់ជំហរឈ្លោះជាមួយតួឯកប្រុសតែប៉ុននោះទេ នាងហ៊ានដល់ថ្នាក់តាមចងកម្មចងពារជាមួយម្តាយក្មេងទៀតផង​ បណ្តាលអោយឈុតឆាករីករាយ និងអស់សំណើចកើតមានឡើងស្ទើរពេញមួយសាច់រឿង។
ថ្មីៗនេះខាងទូរទស្សន៍បុស្តិ៍លេខ៣បានបញ្ចេញសាច់រឿងខ្លះៗអោយទស្សនិកជនបានឃើញជាបណ្តើរៗ គិតថាមិនយូទេទាំងអស់គ្នានឹងបានទស្សនារឿងពេញៗ និងក្តីស្រលាញ់ពិតៗដែលលោក pon_nawasch មានចំពោះកញ្ញា nychaa ជាក់ជាមិនខាង។ សម្រាប់អ្នកចង់ឃើញប្រតិកម្មរបស់តារាប្រុសដែលមានចំពោះមនុស្សដែលខ្លួនលួចស្រលាញ់ កុំភ្លេចតាមដានទស្សនារឿង “สะใภ้สายสตรอง (Devil-in-law)” ទាំងអស់គ្នាណា!


អត្ថបទដោយ សា