Super ខ្យូត!! បើកមុខកូនតារាថៃដែលធំទៅអាចធ្វើជា OPPA របស់កូរ៉េបាន!

បច្ចុប្បន្នកូនៗរបស់សិល្ប:ករសិល្ប:ការិនីថៃទទួលបានចំណាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តជាខ្លាំងដោយសារទាំងអស់គ្នាកើតមកមានទម្រង់មុខស្អាត​ រួសរាយរាក់ទាក់ និងចេះធ្វើអោយគ្រប់គ្នាលង់ស្រលាញ់ដោយមិនដឹងខ្លួន។ បច្ចុប្បន្ននេះអូន “ថៃកា” កូនប្រុសរបស់តារាស្រី newclear_hansa និងលោក djpethjah ក៏កំពុងធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍ពីព្រោះខ្យូតដូចក្មេងកូរ៉េ!
អ្នកម៉ែ newclear_hansa ទើបតែបាននាំកូនប្រុសចេញធ្វើដំណើរកំសាន្តទៅប្រទេសកូរ៉េខាងត្បូងយ៉ាងសប្បាយរីករាយ ដោយបានចាប់កូនប្រុសតែខ្លួនស្តាយល៍តាម OPPA រាល់ថ្ងៃបណ្តាលអោយហ្វែនខ្លាប់លាន់មាត់គ្រប់គ្នាបន្ទាប់ពីបានឃើញផុសនៅក្នុងអ៊ិនស្តាក្រាមរបស់នាង។
ទាំងអ្នកធ្លាប់ស្គាល់ និងអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាចូលសម្តែងមតិយោបល់ថាអូន “ថៃកា” នឹងក្លាយជាតារាប្រុសស្រាយល៍ OPPA ជាក់ជាមិនខាន ព្រោះបានទាំងទម្រង់មុន រូបរាង និងជំនាញសិល្ប:ពីម៉ាក់ប៉ា។  មិនយូទេទស្សនិកជនមុខជាបានឃើញតារាសម្តែងជំនាន់ថ្មីដែលសម្បូរសមត្ថភាព អាចយកទៅប្រកួតជាមួយប្រទេសជិតឆ្ងាយបាន។

អត្ថបទដោយ សា