មិនសរសើរមិនបាន! សុខ ស្រីនាង តែងខ្លួនទៅវត្តលើកនេះ សក្ដិសមជានារីខ្មែរស្អាតណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សុខ ស្រីនាង ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺការតុបតែងខ្លួនរបស់អ្នកនាងសព្វថ្ងៃនេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាង បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍សារជាថ្មីម្ដងទៀត នៅពេលដែលគ្រប់គ្នាបានឃើញអ្នកនាង តុបតែងខ្លួនទៅវត្តក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ ក្នុងឈុតសម្លៀកបំពាក់អាវស ជាមួយសំពត់វែង មើលទៅពិតជាស្រស់ស្អាត សក្ដិសមជានារីខ្មែរខ្លាំងណាស់។

តាមរយៈរូបភាពនេះផងដែរ មហាជនជាច្រើនបាននាំគ្នាសរសើរដល់ការតុបតែងខ្លួនរបស់តារាចម្រៀងស្រីរូបនេះ មិនថាចូលរួមកម្មវិធីបែបណានោះទេ មើលទៅពិតជាស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍ខ្លាំងគ្រប់ពេលតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី