ពិតទេ?! ល្បីថាតួឯកប្រុសបុស្តិ៍លេខ៣ ប្តូរអាជីពមកជាអ្នកលក់អនឡាញដើម្បីឆាប់បានបង្គ្រប់ថ្លៃបណ្តាការ!​

ឆ្នាំ ២០២២ គឺជាឆ្នាំដែលតួឯកប្រុសក្នុងដូងចិត្តរបស់នារីៗធ្វើអោយពួកនាងលំបាកចិត្តព្រោះតារាប្រុសនាំគ្នាប្រកាសថាលែងទំនេរ មានមិត្តស្រី ហើយកំពុងត្រៀមខ្លួនរៀបកាជាមួយមនុស្សពិសេសរបស់ខ្លួន។ ហើយដែលមើលទៅធ្ងន់ធ្ងរជាងគេនោះលោក boy_pakorn គាត់លង់ជាមួយមិត្តស្រីហើយកំពុងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយនាងមានក្តីសុខ។
ចុងក្រោយថ្មីៗនេះតារាប្រុសបង្កើតអាជីពថ្មីបំលែងខ្លួនឯងអោយក្លាយអោយទៅជាអ្នកលក់អនឡាញ ចេញមុខមក Live លក់ក្នុងទីសាធារណ:ធ្វើអោយមិត្តភក្តិភ្ញាក់ផ្អើលជាខ្លាំង ព្រោះវាខុសពីអ្វីដែលតារាប្រុសធ្លាប់ធ្វើកន្លងមក។
បន្ទាប់ពីមានរូបលោក boy_pakorn អង្គុយលក់អនឡាញបែកធ្លាយ អ្នកប្រើប្រាស់អ៊ិនធឺណែតជាពិសេសអ្នកគាំទ្ររបស់គាត់ផ្ទាល់នាំគ្នាចូលសម្តែងក្តីហួសចិត្ត ហើយស្ងប់ស្ងែងសេចក្តីព្យាយាមរបស់តារាប្រុស។ គ្រប់គ្នាគិតថាដែលគាត់ព្យាយាមដល់ថ្នាក់នេះប្រហែលព្រោះចង់បានពិន្ទុបន្ថែមពីភាគីខាងស្រី ធ្វើអោយនាងចិត្តទន់ហើយឆាប់អូខេព្រមរៀបកាជាមួយ។

អត្ថបទដោយ សា