តារា K-POP ស្រី jennierubyjane រួមដៃជាមួយរថយន្តម៉ាកល្បីផលិតឡានដែលមាន ឈ្មោះនាងនៅលើនោះត!

កំពុងធ្វើអោយហ្វែនខ្លាប់រញ្ជួយចិត្តទៀតហើយចំពោះតារាស្រីកូរ៉េខាងត្បូងសមាជិកក្រុម K-POP ល្បី Blackpink ដែលមានចំនួនអ្នកគាំទ្រច្រើនលានទូទាំងពិភពលោក ដោយថ្មីៗនេះតារាស្រីបានរួមដៃគ្នាជាមួយក្រុមហ៊ុនរថយន្តប្រណិតរបស់អាល្លឺម៉ង់Porsche ដើម្បីបង្កើតសេរីថ្មីដែលពិសេសមិនធ្លាប់មានពីមុន។
សម្រាប់សេរីថ្មី “Porsche Taycan 4S Cross Turismo x Jennierubyjane” កញ្ញា jennierubyjane បញ្ចេញគំនិត រចនា និងរៀបចំ Logo ដែលមានបញ្ចូលនិមិត្ររូបរបស់នាង (មានឈ្មោះ NiNi) ចូលសម្រាប់អតិថិជនដែលត្រៀមខ្លួនទិញផលិតផលថ្មីនោះ។
នេះចាត់ទុកជារឿងពិសេសមិនដែលធ្លាប់មានក្រុមហ៊ុនរថយន្ថណាហ៊ានចំណាយទុនធ្វើអោយអតិថិជនរបៀបនេះឡើយ តែប៉ុណ្ណេះ Porsche Taycan 4S ដឹងតែលក់ដាច់អស់ស្តុកជាក់ជាមិនខាន។

អត្ថបទដោយ សា