អូហូ! តារាថៃ Noon Daran ត្រូវគូស្នេហ៍លត់ជង្គង់សុំរៀបការមុខមហាជនយ៉ាងរំភើបតែម្ដង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រីអ្នកនាង Noon Daran បើកចំហស្នេហាភេទដូចគ្នាជាសារធារណៈមក គេតែងតែឃើញអ្នកនាង និង គូស្នេហ៍បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាសឹងតែគ្រប់ពេលវេលា។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មហាជនជាច្រើនបានផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញ គូស្នេហ៍តារាស្រីជើងចាស់រូបនេះ បានលត់ជង្គង់សុំនាងរៀបការនៅមុខមនុស្សម្នាជាច្រើន ធ្វើឲ្យអ្នកនាងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកភ្លាមៗតែម្ដង។

ក្រោយពេលឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រ បាននាំគ្នាអបអរសាទរដល់តារាស្រីរូបនេះ និងចង់ឃើញថាពិសេសរបស់តារាស្រីរូបនេះនិងគូស្នេហ៍នៅក្នុងពេលឆាប់ៗខាងមុខនេះទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី