ត្រូវគេលួចរិះគន់តិចៗ!! អ្នកនាង sriritajensen តែងខ្លួនចូលពិធីមង្គលកា រហូតគេច្រឡំថានាងជាកូនក្រមុំ!

ចាត់ទុកជាតារាស្រីដែលឃ្លាតឆ្ងាយពីវិស័យសិល្ប:យូសែនយូសម្រាប់តារាស្រី sriritajensen ដែលបន្ទាប់ពីរៀបកានិងមានកូនប្រុសជាមួយមហាសេដ្ឋីមកនាងមិនដែលមានពេលចូលរួមសម្តែង ដើរម៉ូត ឬចូលរួមជាភ្ញៀវកិត្តិយសអោយកម្មវិធីធំណាឡើយ។ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថាទោះបីព្យាយាមរស់នៅយ៉ាងស្ងប់ស្ងាត់យ៉ាងណា នាងត្រូវជួបដ្រាម៉ាវាយប្រហាហូត ចុងក្រោយសូម្បីធ្វើខ្លួនស្អាតចូលរួមពិធីមង្គលកាគេក៏ខុស!
នៅក្នុងអារពារហ៍ពិពារហ៍របស់អ្នកដឹកនាំរឿង Tu និងតារាសម្តែងប្រុស Win តារាស្រីបានបណ្តើរស្វាមីទៅចូលរួមដោយក្តីរីករាយ។ លុះដល់ពេលកម្មវិធីចប់មានពត៌មានច្រើនណាស់ដែលបានផុសចេញពត៌មាននិយាយអំពីនាង គ្រប់ប្រធានបទទាំងអស់ចេញនិយាយដូចៗគ្នាថា “ច្រឡំស្មានមានកូនក្រុំកូនកំលោះពីរគូក្នុងមង្គលកា”។
អ្នកនាង sriritajensen តែងខ្លួនទៅចូលរួមក្នុងរ៉ូបពណ៌សមានស្បៃ មានដំពេជ្រ ដូចឈុតកូនក្រមុំធ្វើអោយអ្នកដែលគាំទ្រសសើរថានាងស្អាតដាច់គេក្នុងកម្មវិធី ចំណែកអ្នកមិនចូលចិត្តនាងនាំគ្នានិយាយថាតារាស្រីព្យាយាមតែងខ្លួនអោយលើសកូនក្រមុំ។

អត្ថបទដោយ សា