រូបចុងក្រោយពិសេសជាងគេ!! សង្ស័យមានកម្មវិធីលុតជង្គងសុំរៀបកាកំឡុងដំណើរកំសាន្តរ៉ូមែនទិកលើកនេះ!

កំពុងនាំគ្នាដើរលេងទ្វីអឺរ៉ុបយ៉ាងសប្បាយរីករាយសម្រាប់គូស្នេហ៍របស់តារាស្រី aom_sushar ជាមួយមិត្តប្រុសសេដ្ឋីហាយសូប្រចាំប្រទេសបន្ទាប់មិនបានជួបមុខគ្នាមួយរយ:ព្រោះរវល់ការងាររៀងៗខ្លួន។ បន្ទាប់ពីបានទៅដល់តារាស្រីបានផុសរូបជាច្រើនជាសាធារណ: ដោយក្នុងនោះមានរូបមួយធ្វើអោយទស្សនិកជនចាប់អារម្មណ៍ជាងគេ!
នៅក្នុងអ៊ិនស្តាក្រាមកញ្ញា aom_sushar ផុសបង្ហាញពីបរិយាកាស បង្ហាញពីភាពផ្អែមល្ហែមរបស់គូស្នេហ៍ព្រមជាមួយ Caption សសេរថា “Let your light shine today. 🌼” ធ្វើអោយមិត្តភក្តិជាច្រើននាក់ចូលមកចំអន់ថាជាបងប្អូនជាមួយគ្នាមែន ហេតុអ្វីមុខដូចគ្នាម្ល៉េះ?
ចំណែកហ្វែនខ្លាប់ដែលរំពឹងនិងកំពុងរងចាំស្តាប់ដំណឹងល្អរបស់តារាស្រីវិញនាំគ្នារំភើបញាប់ញ័រព្រោះគិតថាដំណើរកំសាន្តជើងនេះ ទាំងអស់គ្នានឹងបានឃើញទិដ្ឋភាពតារាស្រីត្រូវមិត្តប្រុសលុតជង្គង់សុំរៀបកាជាក់ជាមិនខាន។

អត្ថបទដោយ សា