ចាប់បានសកម្មភាពលោក pokmindset និងលោក kugimiyas ធ្វើរួមគ្នានៅក្នុងបន្ទប់ទឹក!

ទស្សនិកជនប្រហែលបានជ្រៀបហើយថារវាងអ្នកនាង Margie និងតួឯកស្រី Yaya ពួកគេជាមិត្តស្និទ្ធស្នាលហ្នឹងគ្នា ហើយពេលនេះស្វាមីរបស់តារាស្រី Margie ក៏បានក្លាយជាមិត្តស្និទ្ធស្នាលជាមួយមិត្តប្រុសរបស់កញ្ញា យ៉ាយ៉ា ដូចគ្នាដែល បង្ករអោយមាន Best Friend ជាលក្ខណ:ក្រុមធំកើតឡើង។
ចុងក្រោយលោកវីដេអូរីករាយនៅក្នុងបន្ទប់ទឹករបស់លោក pokmindset និងលោក kugimiyas ត្រូវបានផុសឡើងនៅក្នុងបណ្តាញសង្គមធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតគិតច្រើន។ លោក pokmindset ផុសវីដេអូដែលខ្លួនជាមួយលោក ណាដេត កំពុងរាំប្រណាំងគ្នាព្រមជាមួយ Caption សសេរថា “ប្រុសៗគេនិយាយគ្នាបែបនេះបាទ 🤣🤣🤣 #dokkonchallenge #battleoftheday”។
ដោយក្នុងវីដេអូនោះគួរអោយអស់សំណើចខ្លាំងណាស់តារាប្រុស kugimiyas ចម្លងស្តាយល៍រាំរបស់មិត្តភក្តិបានយ៉ាងល្អប្រសើរ ចំណែកលោក pokmindset វិញធ្វើមុខសម្តែងភាពភ្ញាក់ផ្អើលព្រោះមិននឹងស្មានថាតួឯកប្រុសលំដាប់កំពូលរបស់ប្រទេសថៃចេះរាំញិកញ៉ក់បែបនេះ។ សរុបមកតារាប្រុសទាំងពីរនាក់មិនបានប្រព្រិត្តសកម្មភាពមិនសមរមអ្វីឡើយ ពួកគេគ្រាន់តែចង់មានពេលវេលាធ្វើរឿងកំប្លែងៗជាមួយគ្នាដោយមិនចាំបាច់ខ្វល់ពីពេលវេលាឬទីកន្លែង។

អត្ថបទដោយ សា