ប្រជាប្រិយភាពធ្លាក់ចុះទាំងគូ!! អ្នកប្រើប្រាស់អ៊ិនធឺណែតសង្ស័យមានបញ្ហាផ្ទៃក្នុងដែលបណ្តាលអោយ ken_phupoom – esthersupree មិនសូវមានការងារ!

គ្រប់គ្នានៅចាំយ៉ាងច្បាស់ថាលោក ken_phupoom ធ្លាប់ផ្ទុះខ្លាំងរហូតត្រូវបានបុស្តិ៍ល្បីជាច្រើនអញ្ជើញអោយទៅធ្វើជាតួឯកប្រុសអោយបន្ទាប់ពីបានសម្តែងរឿងភាគខ្លីជាមួយតារាស្រីកំពូល អាំផាត់ឆារ៉ាផា។ ចំណែកកញ្ញា esthersupree វិញនាងគឺជាតួឯកស្រីដែលល្បីល្បាញដល់ក្រៅប្រទេស ដោយមានអ្នកចាំគាំទ្រផ្តល់កំលាំងចិត្តអោយគ្រប់ពេលដែលនាងចេញបំពេញភារកិច្ចការងារ។
ចុងក្រោយច្រើនឆ្នាំកន្លងមកនេះតារាទាំងពីរដួងហាក់បីដូចជាមិនសូវបង្ហាញមុខនៅក្នុងកម្មវិធីទូរទស្សន៍ មិនសូវមានរឿងអោយសម្តែង ហើយចំនួនហ្វែនខ្លាប់របស់ពួកគេថយចុះកាន់តែតិចទៅៗដោយមិនច្បាស់ថាកើតឡើងបានដោយរបៀបណា។ បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតផ្សេងៗនាំគ្នាសង្ស័យថាគ្រប់យ៉ាងកើតឡើងមកបីទំនាស់!
ទំនាស់ត្រង់កន្លែងនេះសំដៅឡើយការដែលអ្នកដឹកនាំ អ្នកចាស់ទុំនៅក្នុងវិស័យសិល្ប:លែងស្រលាញ់លោក ken_phupoom និងតារាស្រី esthersupree ដូចមុនបន្ទាប់ពីប្រកាសថាស្រលាញ់គ្នាអោយសាធារណ:ជនបានដឹង ហើយបន្ទាប់ពីមានដ្រាម៉ាទទួលធ្វើឃោសនាបោកប្រាស់ប្រជាជនស្លូតត្រង់។

អត្ថបទដោយ សា