រឿងថ្មីរបស់គូ mookworranit – lukevoyage ផ្ទុះខ្លាំងតាំងពីវគ្គដំបូង! ហ្វែនខ្លាប់គាំទ្រពេញទំហឹង!

កំពុងធ្វើអោយទស្សនិកជនកើតមានក្តីស្រលាញ់ និងមានស្មាមញញឺមនៅលើមុខជាច្រើនសម្រាប់ការត្រឡប់មកសម្តែងរឿងរួមគ្នាឡើងវិញរបស់លោក lukevoyage និងកញ្ញា mookworranit។ ថ្មីៗនេះតារាទាំងពីរនាក់បានធ្វើអោយទិន្នន័យអ្នកតាមដានទស្សនាកើនឡើងដោយមិនចាំបាច់ចំណាយពេលវេលាយូឡើយ!
រឿង “คู่แท้ แม่ไม่เลิฟ The Three GentleBros” ចាក់ផ្សាយវគ្គដំបូងក្នុងថ្ងៃច័ន្ទដែលទើបតែកន្លងផុតទៅថ្មីៗនេះ ដោយវគ្គដំបូងរបស់ពួកគេទទួលបានលំលេងគាំទ្រ និងចំនួនអ្នកចូលទស្សនាទាំងតាមកញ្ចក់ទូរទស្សន៍ក៏ដូចជានៅក្នុង Youtube ច្រើនលើសពីការរំពឹងទុក។
រឿងនេះធ្វើអោយហ្វែនខ្លាប់ពេញចិត្តទាំងសាច់រឿង ស្រលាញ់ទាំងភាពត្រូវធាតុគ្នារបស់លោក lukevoyage និងកញ្ញា mookworranit ដែលជាតួឯកគូដំបូងក្នុងវគ្គទី១ជាខ្លាំង។ បន្ទាប់ពីបានទស្សនាហើយទស្សនិកជននាំគ្នានាំយករូប និងវិដេអូខ្លីរបស់រឿង “คู่แท้ แม่ไม่เลิฟ The Three GentleBros” មកផុសនៅក្នុងប្រព័ន្ធអ៊ីនធឺណែតអមជាមួយពាក្យសសើរយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ សា