មើលកាន់តែយូកាន់តែសមគ្នា!! អ្នកគាំទ្រស្នើរសុំអោយគូ mario_mm38 – supassra_sp សម្តែងរឿងរួមគ្នា!

ខណ:នេះអ្នកតាមដានទស្សនារឿងភាគរបស់ទូរទស្សន៍បុស្តិ៍លេខ៣កំពុងសំឡឹងឃើញគីមីថ្មីរវាងតារាស្រី supassra_sp និងតួឯកប្រុសល្បី mario_mm38 បន្ទាប់ពីពួកគេមានឧកាសចេញការងារគូអោយផលិតផលនាឡិកាជាច្រើនលើកជាច្រើនសារ។
តារាប្រុសតារាស្រីទាំងពីរដួងធ្វើការងាររួមគ្នាចេញមកបានយ៉ាងល្អប្រសើរមិនមានរូបភាព ឬវីដេអូណាបង្ហាញថាពួកគេធ្វើរួមគ្នាមិនបានល្អសូម្បីមួយ។ ឃើញហើយហ្វែនខ្លាប់អត់មិនបាន ចង់ផ្សំផ្គុំកញ្ញា supassra_sp និងលោក mario_mm38 អោយសម្តែងរឿងភាគរួមគ្នា។
ទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថាសាច់រឿងរបស់តារាប្រុសស្រីមួយគូនេះនឹងចេញមកគួរអោយស្រលាញ់មិនចាញ់កាលដែលកញ្ញា supassra_sp សម្តែងរួមជាមួយលោក Mark-Prin ឡើយ។ លើសពីនោះទៅទៀតអ្នកគាំត្រច្បាស់ចិត្តថាលោកលោក mario_mm38 មុខជាអាចធ្វើអោយតួឯកស្រីម្នាក់នេះសម្តែងបានពិសេសជាងអ្វីដែលនាងមានកន្លងមក ហើយអាចធ្វើអោយសាច់រឿងចេញមកលេចធ្លោទៀតផង។ ចុះមិត្តអ្នកអានវិញ គាំទ្រគូនេះទេ?

អត្ថបទដោយ សា