ព្រឺសម្បុរ!! តារាស្រី khemanito រៀបរាប់ពីសម្លៀកបំពាក់ និងគ្រឿងប្រដាប់របស់ខ្លួននៅក្នុងកម្មវិធីរាំបួងសួង!

អ្នកនាង khemanito ជាសិល្ប:ការិនីដែលមានការងារអោយធ្វើជារៀងរាល់ថ្ងៃមិនមានរលស់ដើម្បីបានសម្រាកឡើយ ចុងក្រោយបន្ទាប់ពីចប់តួនាទីនៅប្រទេសកូរ៉េខាងត្បូងតារាស្រីត្រូវ ហោះហើរត្រឡប់មកប្រទេសថៃវិញមុនមិត្តភក្តិ ព្រោះមានការងាររាំថ្វាយបូជានារាជនៅតាមខេត្ត។​
បន្ទាប់ពីបំពេញតួនាទីបានយ៉ាងល្អអោយប្រជាជនក្នុងតំបន់និងជំនឿដែលពួកគេមានហើយ អ្នកនាង khemanito បាននាំយកភាពពិសេសដែលនាងបានជួប មានបទពិសោធមក ចែក ចាយអោយហ្វែនខ្លាប់បានដឹងដោយបានសសេរនៅក្នុងផុសថា “ខ្ញុំបានស្លៀកសំពត់ពណ៌ក្រហមឈាមជ្រូកមានប៉ាក់និមិត្ររូបនាគរាជ ដែលជានិមិត្ររូបសំខាន់ក្នុងតំបន់ ហើយបានពាក់អាពណ៌បៃតងហុំដោយស្បៃប្រណិតជាវត្ថុបុរាណមានអាយុ ១០០​ឆ្នាំ ព្រមជាមួយគ្រឿងមាសសុទ្ធ ដើម្បីបូជាអោយទីសក្ការ:ដែលខ្ពស់បំផុត 🙏🏻🤍”។
តារាស្រីចាត់ទុកការងារលើកនេះជាឧកាសពិសេស ជាកម្មវិធីបុណ្យដែលបរិសុទ្ធ និងសំខាន់បំផុតរបស់ប្រជាជនដែលមានជំនឿលើនាគរាជ នាងមានកិត្តិយសជាខ្លាំងដែលបានមកជាចំណែកមួយក្នុងពិធីសក្ការ: និងអាចស្លៀកពាក់សំលៀកបំពាក់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានមួយឈុតនេះ។

អត្ថបទដោយ សា