មានរឿងអ្វីកើតឡើង…តារាស្រី pat_napapa ប្រកាសថានៅសល់ពេលតែប្រាំឆ្នាំ!

ជាអ្នកម្តាយកូនមួយដែលស្រស់ស្អាតស៊ិចស៊ីបំផុតក្នុងក្រសែភ្នែករបស់កំលោះៗសម័យបច្ចុប្បន្នសម្រាប់កញ្ញា pat_napapa ដែលថ្មីៗនេះបានចេញមុខប្រកាសថាខ្លួនចង់បានគ្រួសារ ចង់បានកូនមួយទៀត។ ចុងក្រោយតារាស្រីបំភ័យចិត្តបុរសដែលព្យាយាមចូលមកក្នុងជីវិតរបស់នាងដោយប្រយោគមួយឃ្លារពាក់ព័ន្ធជាមួយពេលវេលា។
នៅក្នុងកម្មវិធី Event មួយកញ្ញា pat_napapa បានផ្តល់សម្ភាសន៍និងទទួលស្គាល់ថាខ្លួនចង់បានកូនមួយទៀត ចង់បង្កើតគ្រួសារថ្មីដេលពោពេញដោយសុភមង្គល ប៉ុន្តែនាងកំពុងបារម្មណ៍ខ្លាំងណាស់បារម្មណ៍ខ្លាចបុរសពិតប្រាកដរបស់នាងមិនចូលមកបង្ហាញវត្តមានបានទាន់ពេលវេលា នាងមានពេលតែប្រាំឆ្នាំទៀតទេ។
ប្រាំឆ្នាំត្រង់កន្លែងនេះតារាស្រីបានបញ្ជាក់ថាវាជាអាយុជីវិតរបស់មេជីវិតដែលនាងបានយកទៅផ្ញើរនៅមន្ទីពេទ្យបង្កាត់ពូជ្រ។ ដូចច្នោះហើយបើមានចេតនាចង់រៀបការមានកូនជាមួយកញ្ញា pat_napapa កំលោះៗគួរប្រញ៉ាប់ធ្វើសកម្មភាពសុំស្នេហ៍ សុំរៀបការ អោយបានមុនថ្ងៃកំណត់។

អត្ថបទដោយ សា