ពាក់ឈុតបែបណាក៏សម!! កញ្ញា dianaflipo ត្រូវគេលើកស្ទួយច្រើនជាងមុនបន្ទាប់ពីបញ្ចប់កុងត្រាជាមួយផ្ទះចាស់!

ទើបតែបានប្រកាសឯករាជថ្មីៗនេះទេសម្រាប់តារាស្រីទន់ភ្លន់ស្រទន់គួរអោយស្រលាញ់ dianaflipo ដែលសម្រេចចិត្តបញ្ចប់កិច្ចសន្យាជាមួយស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ៣យ៉ាងស្ងប់ស្ងាត់។ បច្ចុប្បន្ននេះតារាស្រីទទួលបានកំលាំងចិត្ត និងការគាំទ្រពីសំណាក់ទស្សនិកជនជាខ្លាំងដោយមិនថាទៅណា ធ្វើការងារអ្វីនាងរមែងមានអ្នកប្រើប្រាស់អ៊ិនធឺណែតជួយផ្សព្វផ្សាយអោយកាន់តែល្បីល្បាញជានិច្ច។
បន្ទាប់ពីចាកចេញពីផ្ទះចាស់ទស្សនិកជនសង្កេតឃើញថាកញ្ញា dianaflipo ចេះតែងខ្លួនច្រើនរូបបែបជាងមុន នាងចាប់ផ្តើមតែងខ្លួនច្រើនស្តាយល៍ ច្រើនរស់ជាតិ ហើយស៊ិចស៊ីជាងមុន​ ដែលឈុតនីមួយៗនោះចេញមកចូលភ្នែក ត្រូវចិត្តហ្វែនខ្លាប់យ៉ាងគួរអោយភ្ញាក់ផ្អើល រហូតជាច្រើននាក់លាន់មាត់ថា “ឌៀអាណា ពាក់ឈុតណាក៏ស្អាត”។​
ចុងក្រោយទំព័រពត៌មានស្ទើរទាំងអស់របស់ប្រទេសថៃនាំគ្នាផុសសសើរសម្រស់របស់កញ្ញា dianaflipo ក្នុងឈុតសម្លៀកបំពាកប្រពៃណីថៃដើម្បីរាំថ្វាយបុណ្យអោយវត្ថុសាកសិទ្ធនៅខេត្ត មុកដាហាន។ លើកនេះមិនមែនមានតែអ្នកយកពត៌មានទេដែលនាំគ្នាជួយគាំទ្រតារាស្រី មិត្តភក្តិក្នុងវិស័យសិល្ប: និងហ្វែនខ្លាប់របស់នាង ក៏បាននាំគ្នាជួយផុស ជួយខមមិន ជួយស៊ែរការងាររបស់នាងរហូតមានគេស្គាល់ច្រើន។

អត្ថបទដោយ សា