ទស្សនិកជន និងរាមច្បងនៅក្នុងវិស័យសិល្ប: Surprise ជាខ្លាំងថ្មីៗនេះព្រោះតារាវ័យក្មេង “វ៉ាន់ឆ្លឺម” តួអង្គកូនប្រុសទី២នៅក្នុងរឿង ឡាំយ៉ង បានចេញបើកបង្ហាញមុខនៅក្នុងកម្មវិធីអាពារហ៍ពិពារហ៍របស់អ្នកដឹកនាំរឿងល្បីរបស់ប្រទេសថៃ។ គ្រប់គ្នាភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាកុមារាដែលពួកគេលង់ស្រលាញ់ធំពេញកំលោះ ហើយមានរូបរាងសង្ហារប្រៀបដូចតួឯកប្រុសកូរ៉េខាងត្បូង។

“វ៉ាន់ឆ្លឺម” ឬឈ្មោះពិត mild_mac បច្ចុប្បន្ននេះសង្ហារខ្លាំងមិនចាញ់បងប្រុសលោកក្នុងរឿង ( yorch_yongsin) ដែលពេលនេះជាប់ជាតារា K-POP កូរ៉េខាងត្បូងនោះឡើយ។ បន្ទាប់ពីបង្ហាញវត្តមាននៅតាមកម្មវិធីជាលើកដំបូងលោក mild_mac ទទួលបានពាក្យសសើរ និងក្តីស្រលាញ់ជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់សិល្ប:ករសិល្ប: ការិនី បណ្តាអ្នកសារពត៌មាន និងហ្វែនខ្លាប់ដែលតាមគាំទ្រគាត់តាំងពីក្មេងៗ។

បច្ចុប្បន្នអូនវ៉ានឆ្លឺម ឬ លោក mild_mac កំពុងក្លាយជាតារាសម្តែងដែលទទួលបានចំណាប់អារម្មណ៍ ទទួលបានការងារសម្តែងរឿងជាបន្តបន្ទាប់មិនថាជារឿងភាគតាមកញ្ចក់ទូរទស្សន៍ ផ្ទាំងខ្សែរភាពយន្ត និងរឿងសេរីផ្សេងៗ ដែលអាចសន្មត់ថាគាត់នឹងក្លាយជាតួឯកប្រុសជួរមុខរបស់ប្រទេសថៃក្នុងអនាគតឆាប់ៗនេះ។
អត្ថបទដោយ សា



