លោក Mickey ស្វាមីរបស់តារាស្រី Jennies ធ្វើដំណើរទៅជួបជន Bully កូនស្រីដោយផ្ទាល់!! តារាប្រុសអះអាងថានឹងលេងអោយចាស់ដៃ!

កាលពីចុងឆ្នាំ២០២១ មានពត៌មានធំមួយអំពីក្រុមគ្រួសាររបស់តារាស្រី Jennies ជាពិសេសកូនស្រីរបស់នាងដែលត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតមួយក្រុមនាំយករូបភាពទៅកាត់តហើយប្រើពាក្យសំដីបំបាក់ទឹកចិត្ត និងទឹកមុខរបស់កូនស្រីជាទីស្រលាញ់របស់តារាប្រុស និងតារាស្រី។ លោក Mickey មិនពេញចិត្តជាខ្លាំងបានធ្វើដំណើរមកដាក់ពាក្យបណ្តឹងតាមចាប់ ដោយអះអាងយ៉ាងណាក៏ត្រូវចាប់យកមកប្រដៅអោយបាន!
ចុងក្រោយថ្មីៗនេះនៅថ្ងៃទី ១២ ខែតុលាម្សិលមិញនេះក្រុមប៉ូលីសមានសមត្ថកិច្ចបានតាមរកឃើញហើយនាយកបុគ្គលអសីលធម៌នោះមកឃុំឃាំងនៅបុស្តិ៍ ដោយបានដំណឹងភ្លាមលោក Mickey ប្រញ៉ាប់ធ្វើដំណើរទៅមើលមុខដោយផ្ទាល់ភ្លាម។ បន្ទាប់ពីបានជួបមុខរួចរាល់ហើយតារាប្រុសបានអោយសម្ភាសន៍ថា យ៉ាងណាគាត់ក៏ព្រមអភ័យទោសអោយ បុគ្គលបែបនេះគួរទទួលបានមេរៀងព្រោះបើខ្ញុំអនុញ្ញាតិអោយមានសេរីភាពពេលនេះមិនដឹងថានឹងមានគ្រួសារប៉ុន្មានគ្រួសារទៀតទេដែលត្រូវជួបរឿងដូចគាត់។
ចុងក្រោយលោក Mickey មិនព្រមទទួលស្តាប់ពាក្យសុំទោស និងពាក្យអធិប្បាយរបស់អ្នកទោសទាំងអស់ព្រមបញ្ជាក់យ៉ាងច្បាស់ថាត្រូវតែអោយពួកគេទទួលទោសយ៉ាងសាកសម។  អ្នកទោសទាំងអស់នោះសុទ្ធតែជាមនុស្សដែលមានអាយុខ្ទង់ ៣០អស់ហើយមិនគួរប្រព្រឹត្តិរឿងអសីលធម៌ ខ្វះគុណធម៌ដាក់អ្នកដទៃបែបនេះឡើយ ដល់ពេលដែលត្រូវរៀនសូត្រខ្លះហើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា