ការពារប្អូនស្រីដល់ទីបញ្ចប់!! តារាបង្ហាញម៉ូតស្រី crishorwang បង្ហាញមុខអ្នកដែលចូលខ្លួនមកសារភាពកាពិតអោយនាងស្តាប់!
ថ្វីត្បិតដ្រម៉ាតារាក្បិតចិត្តពេលនេះរាងស្ងាត់មិនមាននរណានិយាយដល់ច្រើនដូចមុន តែមិនមែនមានន័យថាគ្រប់យ៉ាងត្រូវបានបញ្ចប់ដោយសន្តិភាពឡើយ។ នៅមានហ្វែនខ្លាប់មួយចំនួនធំដែលបន្តតាមដានសឺបពីស្ថានភាពតារាស្រីមនុស្សទី ៣ ដែលចូលមកជ្រៀតជ្រែកស្នេហារបស់កញ្ញា Ploi Horwang និងមិត្តប្រុស។

រឿងនេះកាន់តែធំកាន់តែទទួលបានចំណាប់អារម្មណ៍ក្រោយពេលតារាស្រី crishorwang ចេញមុខមកបកអាក្រាតថាអ្នកទីបីម្នាក់នោះថាបាននិយាយសារភាពបែបណាខ្លះអោយនាងស្តាប់។ បណ្តាលអោយសង្គមពេលនេះរិះគន់ ហើយនាំគ្នាស្អប់តារាស្រីជនទី៣ស្ទើរមិនមានមុខនៅក្នុងសង្គមសិល្ប: និងសង្គមទូទៅ។

ចុងក្រោយនៅមិនទាន់ចប់កញ្ញា crishorwang ចេញមុខព្រលះនាងម្តងទៀតយ៉ាងចាស់ដៃនៅក្នុងកម្មវិថិសម្ភាសន៍ “แฉ” ដោយនិយាយថាដែលនាងដឹងរឿងរ៉ាវទាំងអស់មិនមែនមកពីប្អូនស្រីរបស់នាងមកប្រាប់នោះឡើយ ជនទី៣ម្នាក់នោះចិត្តក្តៅចូលមកសារភាពជាមួយនាងដោយខ្លួនឯងដោយមិនដឹងថានាងជាមនុស្សមិនដឹងរឿង។ បទសម្ភាសន៍របស់តារាស្រីលើកនេះធ្វើអោយមហាជនស្អប់ម្នាក់នោះកាន់តែខ្លាំងបន្ថែមទៀត។
អត្ថបទដោយ សា


