គួរអោយអាណិត តារាស្រី toeyjarinporn បាត់បង់សមាជិកគ្រួសារជាទីស្រលាញ់!

កន្លងមកហ្វែនខ្លាប់របស់តារាស្រីស្ងប់ស្ងែងក្តីសុខដែលដែលសមាជិកនីមួយៗក្នុងគ្រួសាររបស់នាងព្យាយាមផ្តល់អោយគ្នាទៅវិញទៅមក ជាអកុសលពេលនេះផ្ទះរបស់ពួកគេបានបាត់បងអ្នកដែលតែងតែផ្តល់ក្តីសុខអោយទាំងអស់គ្នាក្នុងគ្រួសារយ៉ាងគួរអោយសោកស្តាយ។ អ្នកគាំទ្រស្លុតចិត្តជាខ្លាំងនៅពេលបានឃើញផុសចុងក្រោយរបស់កញ្ញា toeyjarinporn!!
នាងបានផុសវីដេអូជួបជុំសមាជិកគ្រួសារទាំងអស់ព្រមជាមួយ​ Caption សសេរថា “រយ:ពេល ១៦ ឆ្នាំដែលយើងបាននៅជាមួយគ្នា ជូដូ មានតម្លៃខ្លាំងណាស់សម្រាប់គ្រួសាររបស់ពួកគេយើង។ សូមទៅកាន់សុគតិភពណា… ស្រលាញ់ឯងខ្លាំងណាស់🫂😇 ធ្វើដំណើរទៅទីនោះដោយសុវត្ថិភាពណា” ។
គ្រួសារទាំងមូលរបស់កញ្ញា toeyjarinporn កំពុងកើតទុក្ខដ៏ក្រៀមក្រំព្រោះត្រូវបាត់បង់សត្វសុនក់ដែលនៅជាមួយពួកគេជិត ២០ឆ្នាំ។ បន្ទាប់ពីបានឃើញផុសរបស់តារាស្រីហើយមិត្តភក្តិក្នុងវិស័យសិល្ប:ជាច្រើននាក់ដែលដឹងថានាងស្រលាញ់សត្វចិញ្ចឹមនោះកម្រិតណា បាននាំគ្នាចូលមកសម្តែងភាពសោកស្តាយ និងផ្តល់កំលាំងចិត្តអោយនាងពេញប្រអប់ខមមិន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដយ សា