ក្លាហានណាស់តារាសម្ដែងស្រីសម្បុរសរាងស្វែងខ្ពស់ស្រលះនាង Grace Karnklao ប្រថុយចាប់ចោរទាល់តែបាន ក្រោយពីរូបនាងក្ដៅចិត្តជាខ្លាំងដែលត្រូវចោរលួចកាបូបប្រេនៗមានតំលៃថ្លៃៗរបស់នាងអស់ជាច្រើន ថែមមួយរយះកន្លងមកនេះល្បីតែតារាស្រីៗត្រូវបានចោរលួចកាបូប។
ក្រោយពីដឹងខ្លួនថា ខ្លួនឯងបានបាត់កាបូបប្រេនអស់ជាច្រើនផងដែរនោះតារាស្រីនាង Grace ក៏រៀបចំវិធីដើម្បីតាមរកនិងតាមចាប់ចោរដែលលួចនោះឲបានផងដែរ។ រូបនាងបានប្រកាសពីរូបនាងកាបូបទាំងឡាយដែលនាងបាត់ដើម្បីឲហាងទាំងអស់បានដឹងនិងជួយក្រោយមានអ្នកយកមកលក់ក្នុងហាង ព្រោះកាបូបប្រេនពិតមិនមានផលិតម៉ូតដូចគ្នាច្រើននោះទេតាមមានលេខសំគាល់ផងដែរ។ បន្ទាប់មករូបនាងក៏ស្រាវជ្រាវរកមើលការលក់តាមបណ្ដាញសង្គមផ្សេងៗ ក្រោយឃើញការដាក់លក់កាបូបដូចនឹងម៉ាករបស់នាងនាងក៏បន្លំឈ្មោះធ្វើជាអ្នកទិញដើម្បីទាក់ទងទៅនិងណាត់ជួប ហើយក៏បានប្រាប់ប៉ូលីសឲទៅជាមួយនិងចាប់បានស្រាវជ្រាវរកអ្នកលួចកាបូបនាងមកបានផងដែរ។ ដោយ Grace បានឲដឹងថាកាបូបទាំងអស់របស់នាងគឺមិនត្រឹមមានតំលៃជាទឹកលុយនោះទេ តែក៏មានតំលៃសម្រាប់ផ្លូវចិត្តរបស់នាងផងដែរគឺជាអនុស្សាវរីយ៍ដែលនាងបានខិតខំសន្សំទិញហើយខ្លះក៏ជាកាដូរដែលនាងបានមកផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ