បានត្រឡប់មកដល់ប្រទេសថៃវិញហើយសម្រាប់តួឯកស្រី davikah ដែលទើបតែបញ្ចប់បេសកកម្មនៅប្រទេសពីរផ្សេងគ្នាក្នុងរយ:ពេលស្ទើរ ១ខែពេញ។ ដោយមកដល់ភ្លាមតារាស្រីមិនបានសម្រាកឡើយនាងចេញធ្វើការងារបន្តហើយបានផ្តល់សម្ភាសន៍ជាច្រើនប្រធានបទអោយទាំងអស់គ្នាបានដឹង!

នៅក្នុងកម្មវិធី Event នោះកញ្ញា davikah បានប្រាប់ថាការងាររបស់នាងនៅក្រៅប្រទេសបានបញ្ចប់ទៅយ៉ាងល្អ លើកនេះនាងសំណាងល្អព្រោះមានជនជាតិថៃទៅច្រើនបណ្តាលអោយមានគ្នានិយាយលេង និងចេញទៅនេះទៅនោះជាមួយគ្នា ប៉ុន្តែក៏មានថ្ងៃខ្លះដែលនាងនឹកប្រទេសថៃស្ទើរទ្រាំមិនបាន។ ចំពោះឈុតដែលផ្ទុះខ្លាំងនៅក្នុងបណ្តាញសង្គមតារាស្រីបានប្រាប់ថាតាមពិតទៅការងារនោះមិនមានក្នុងកម្រោងការបស់នាងឡើយ ម្ចាស់ប្រែនទាក់ទងមកនាងអោយទៅជួយភ្លាមៗដោយមិនមានពេលអោយនាងអាចយកឈុតនោះទៅកែច្នៃបាន។

ចុងក្រោយហើយសំខាន់បំផុតនោះគឺពត៌មានអំពីសេចក្តីស្នេហា តារាស្រីបានរៀបរាប់ប្រាប់ពីហេតុការណ៍ដែលលោក terchantavit ធ្វើបាបខ្លួនក្នុងថ្ងៃ Date លើកដំបូង។ ហើយ កញ្ញា davikah បានប្រាប់ថាខែវិច្ឆិកាខាងមុខនេះជាថ្ងៃគម្រប់ខួបស្រលាញ់គ្នាបាន ៦ ឆ្នាំ នាងមិនរំពឹងអោយមានការលុតជង្គង់អ្វីនោះឡើយប៉ុន្តែដៃរបស់នាងពេលនេះទំនេរខ្លាំងណាស់ (និយាយបណ្តើរលួចដោះចិញ្ចៀនចេញបណ្តើរ) បណ្តាលអោយអ្នកការសែតទាំងអស់អស់សំណើចព្រោះកាយវិការបស់នាងបង្ហាញយ៉ាងច្បាស់ថាល្មមដល់ពេលបំពាក់ចិញ្ចៀនអោយគ្នាហើយ។
អត្ថបទដោយ សា



