មិនធម្មតា ចាក់ផ្សាយភាគដំបូងរបស់រឿង «សង្សាខ្ញុំជាមនុស្សភពផ្កាយ» ល្បីផ្អើលតែម្ដង

ដូចដែលទស្សនិកជនបានដឹងរួចមកហើយថារឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» គឺបានចាក់បញ្ចាំងជាផ្លូវការហើយកាលពីម្សិលមិញនេះ។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺរឿងភាគថៃដែលថតតាមលំនាំរឿងភាគកូរ៉េមួយនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្ដាអ្នកគាំទ្រជាច្រើន រហូតដល់ Trend នៅលើបណ្ដាញសង្គម Twitter លេខ ១ នៅឯប្រទេសថៃ ក៏ដូចជាទូទាំងពិភពលោកផងដែរ។

មានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថារឿងភាគមួយនេះទទួលបានភាពជោគជ័យបែបនេះក៏ព្រោះតែតួសម្ដែងសុទ្ធសឹងតែជាអ្នកមានទេពកោសល្យដូចជា Nadech និង Matt ជាដើម គួរផ្សំទៅនឹងដំណើរសាច់រឿងដ៏គួរអោយចាប់អារម្មណ៍។

គួរបញ្ជាក់ផងដែរថារឿងដើមដែលមានប្រភពមកពីកូរ៉េចខាងត្បូងក៏ជារឿងភាគដែលទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់កាលពីឆ្នាំ ២០១៤ ហើយក៏ទទួលបានពានរង្វាន់ជាច្រើនថែមទៀតផង។

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ