ឈប់បារម្មណ៍ទៀតទៅពេលនេះកញ្ញា davikah ឡើងគីឡូវិញហើយ! តារាស្រីប្រាប់ពីមូលហេតុពិតថាហេតុអ្វីត្រូវសម្រកដល់ថ្នាក់នេះ!

កន្លងមកមានដ្រាម៉ាច្រើនណាស់បានកើតឡើងព្រោះគ្រប់គ្នាបារម្មណ៍ពីសុខភាពរបស់កញ្ញា ម៉ៃ ដាវិកា ដោយសារនាងស្គមខ្លាំងពេក។ ចុងក្រោយតារាស្រីចេញមុខអរគុណគ្រប់គ្នាដែលភ័យព្រួយ ហើយបានទម្លាយមូលហេតុពិតដែលបណ្តាលអោយនាងធ្លាក់ខ្លួនស្គមដូចមនុស្សឈឺបែបនេះ!
នៅក្នុងកម្មវិធី Event កញ្ញា davikah បាននិយាយប្រាប់ថាពេលនេះអាចប្រាប់បានហើយ “នាងចាំបាច់ត្រូវស្គមដល់ថ្នាក់នេះព្រោះតួអង្គក្នុងរឿងថ្មីជាមនុស្សមានជម្ងឺ” វាជាគម្រោងការងាររបស់ Netflix ដែលតារាស្រីមានឧកាសបានចូលរួមថតជាមួយជាមួយ ហើយក៏ជារឿងដែលត្រៀមចាក់ផ្សាយអោយទស្សនាក្នុងដើមឆ្នាំ ២០២៣ ខាងមុខនេះ។
បច្ចុប្បន្នការងារនោះបានបញ្ចប់ហើយ កញ្ញា davikah កំពុងព្យាយាមញ៉ាំដើម្បីអោយបានរាងដូចពីមុន ហើយពេលនេះនាងក៏ចាប់ផ្តើមឡើងគីឡូវិញផងដែល។ ចុងក្រោយតារាស្រីផ្តាំផ្ញើរថា ហ្វែនខ្លាប់និងមិត្តភក្តិអាចអស់ក្តីបារម្មណ៍បានហើយ ព្រោះ​ដាវិកាចាស់របស់ពួកគេកំពុងត្រឡប់មកវិញ!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា