មកទៀតហើយ គូនេះវិលត្រលប់ជួបគ្នាសារជាថ្មីគូរបស់តួឯកប្រុសលោក Mark Prin និងតួឯកស្រីនាង Yaya Urassaya បន្ទាប់ពីការសម្ដែងរឿងភាគមុនៗទទួលបានការគាំទ្រសសើរពីស្នាដៃសម្ដែងបានល្អទាំងគូ និងជាតួឯកប្រុសស្រីដែលលេងជាមួយគ្នាហើយសាកសម។
ឈុតឆាករឿងភាគថ្មីដែលសម្ដែងដោយ Mark និង Yaya បានដាក់បង្ហាញហើយ រឿងនេះមានចំណងជើងថាจนกว่าจะได้รักกัน Love at first night។ដោយអ្នកទាំងពីរធ្លាប់លេងជាមួយគ្នាម្ដងរួចមកហើយក្នុងរឿងរលកជីវិត ដែលជារឿងភាគមនោសញ្ចេតនាដ្រាម៉ា ធ្វើឲមានការអាណិតតួស្រីជាខ្លាំង។ តែមកលើកនេះគូនេះបានប្ដូរបរិយាសថ្មីឲអ្នកទស្សនាបានឃើញពីស្នាដៃសើចសប្បាយជាមួយអ្នកទាំងពីរវិញម្ដង ជាមួយសាច់រឿងស្នេហាបែបយុវវ័យកំប្លែងស្រស់ស្រាយ ស្នេហាលាយឡំនឹងសំណើច។ ចង់ដឹងថាលើកនេះគូនេះលេងបានល្អយ៉ាងណានោះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ