សម្រាប់អូនបងព្រមគ្រប់យ៉ាង!! លោក terchantavit ជាអ្នកដឹកនាំជាទីស្រលាញ់របស់កញ្ញា davikah ក្នុងបទចម្រៀងថ្មីរបស់នាង!
ចាត់ទុកជាតារាស្រីរបស់ប្រទេសថៃដែលមានច្រើនជំនាញណាស់សម្រាប់កញ្ញា davikah ដែលខិតខំព្យាយាមហ្វឹកហាត់និងបញ្ចេញសមត្ថភាពថ្មីៗអោយអ្នកគាំទ្របានកំសាន្តសប្បាយជានិច្ច។ ចុងក្រោយនាងបានបង្កើតបទចម្រៀងដំបូងបំផុតក្នុងឆាកជីវិត ហើយត្រៀមចេញអោយហ្វែនខ្លាប់បានស្តាប់ក្នុងថ្ងៃនេះ!

ចម្រៀងបទ “ชอบป่ะเนี่ย (Can I Call You Mine)” ជាស្នាដៃរួមរបស់នាងជាមួយមនុស្សប្រុសដែលខ្លួនស្រលាញ់បំផុត ដោយលោក terchantavit បានស្ម័គ្រចិត្តចូលខ្លួនមកដឹកនាំការងារថតបទចម្រៀងនេះដោយខ្លួនគាត់ផ្ទាល់ ធ្វើអោយគ្រប់ឈុតគ្រប់ឆាកនៅក្នុងបទចម្រៀងរបស់តារាស្រី davikah ចេញមកស្រស់ស្អាត មានគុណភាពខ្ពស់ ហើយមានភាពទាក់ទាញបំផុត។

ក្រៅតែពីជួយថតហើយថ្ងៃនេះតារាប្រុសបានផុសលើកទឹកចិត្តនិងផ្តល់ក្តីស្រលាញ់អោយនាងយ៉ាងកក់ក្តៅដោយបានសសេរថា “ធ្វើជានារីបង្ហាញម៉ូតក៏ HOT, ធ្វើជាតារាសម្តែងក៏ពូកែខ្លាំង, ធ្វើជា Youtuber ក៏ល្អហួសពីការំពឹងទុក ឥឡូវនេះសូមកុំរំលង…បទចម្រៀងរបស់នាងចេញចាក់ផ្សាយហើយ 🎉😘🐒❤️🎤🎧🥳” ដោយមានកញ្ញា davikah ចូលមកខមមិនថា “អ្នកដឹកនាំជាទីស្រលាញ់❤️”។
អត្ថបទដោយ សា



