ទស្សនិកជនប្រៀបធៀបតួឯកស្រីបុស្តិ៍លេខ ៧​ និង បុស្តិ៍លេខ៣ ដោយផ្អែកលើចំនុចនេះ!

បានជ្រាបទាំងអស់គ្នាស្រាប់ហើយថាស្ថានីយ៍ទូរទស្សន៍បុស្តិ៍ផ្សេងៗគ្នានៅក្នុងប្រទេសថៃខិតខំប្រឹងប្រែងរៀងៗខ្លួនដើម្បីទាក់ទាញប្រជាជនអោយក្លាយជាអ្នកទស្សនាប្រចាំរបស់បុស្តិ៍ខ្លួន។ ក្នុងចំណោមទាំងអស់​នោះបុស្តិ៍លេខ៣ និងបុស្តិ៍លេខ៧ ត្រូវបានគេចាត់ទុកជាឧស្សាហកម្មខ្នាតយក្សរបស់ប្រទេស ដោយសារមានផលិតកម្មល្អៗចេញមកអោយទស្សនិកបានតាមដាន និងពេញចិត្តជារឿយៗ។
ហើយប្រាកដណាស់ថាធ្វើការក្នុងវិស័យដូចគ្នាបើមិនមែនជាមិត្តភក្តិ ក៏ត្រូវជាដៃគូប្រកួតប្រជែងជាមួយគ្នា ដែលតែងតែខិតខំធ្វើយ៉ាងណាអោយខ្លួនលេចធ្លោជាងភាគីម្ខាងទៀត។ ចុងក្រោយហ្វែនខ្លាប់នាំគ្នាប្រៀបធៀបផលិតកម្មវិធំទាំងពីរនេះដោយយកតួឯកស្រីធ្វើជាតួរង្វាស់តម្លៃ ដោយនិយាយថាបុស្តិ៍លេខ៣នឹងក្លាយជាលំដាប់លេខ១ជារៀងរហូតព្រោះតួឯកស្រីទាំងអស់សុទ្ធជាតារាស្រីមានសម្រស់ស្រស់ស្អាត មានជំនាញភាសា និងមានសមត្ថភាពចេញបង្ហាញមុខក្នុងទីផ្សារអន្តរជាតិ។
ចំណែកមួយចំនួនទៀតបានលើកឡើងថា បុស្តិ៍លេខ៧ថ្វីត្បិតតួឯកស្រីមិនស្អាត ជួបតែដ្រាម៉ាថាមិនសមមកធ្វើជាតួឯក មិនសូមមានឧកាសបង្ហាញមុខក្នុងកម្មវិធីធំៗ ប៉ុន្តែថ្វីដៃសម្តែងរបស់ពួកនាងមិនចាញ់នរណាឡើយ  ស្រវ៉ា​ Rating 4.7 វាយដាច់គេឯងក្នុងវិស័យសិល្ប:ថៃក៏ធ្លាប់ធ្វើបានដែល។

[សរុបមិនមានអ្នកឈ្នះមិនមានអ្នកចាញ់! ព្រោះតាមចិត្តស្រលាញ់របស់ទស្សនិកជន ហើយខាងលើនេះគ្រាន់តែជាមតិយោបល់របស់ក្រុមមួយចំនួនតូចដែលចង់លើកស្ទួយតារាដែលខ្លួនចូលចិត្តតែប៉ុននោះ]។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា